VOV WorldVOV World
Qata មានគោលបំណងវិនិយោគបណ្ដាគំរោងការណ៍ធំនិងយូរអង្វែងនៅវៀតណាម
16/12/2015 09:00
(VOV)_នារសៀលថ្ងៃទី១៥ធ្នូ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang​ បានទទួលជួបសន្ទនាជាមួយលោក Abdullah Bin Ibrahim Abdulrahman Sultan Al Hamar ឯកអគ្គរដ្ឋទូត Qata អញ្ជើញមកជំរាប់លា បញ្ចប់បេសកកម្មការទូតនៅ​វៀត​ណាម។ ​នៅទីនេះ ប្រធានរដ្ឋ លោក truong Tan Sang ​វាយតំលៃខ្ពស់​ចំពោះឯកអ​គ្គរដ្ឋទូត Abdullah បានរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ។
Qata មានគោលបំណងវិនិយោគបណ្ដាគំរោងការណ៍ធំនិងយូរអង្វែងនៅវៀតណាម
Qata មានគោលបំណងវិនិយោគបណ្ដាគំរោងការណ៍ធំនិងយូរអង្វែងនៅវៀតណាម           (VOV)_នារសៀលថ្ងៃទី១៥ធ្នូ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang​ បានទទួលជួបសន្ទនាជាមួយលោក Abdullah Bin Ibrahim Abdulrahman Sultan Al Hamar ឯកអគ្គរដ្ឋទូត Qata អញ្ជើញមកជំរាប់លា បញ្ចប់បេសកកម្មការទូតនៅ​វៀត ​ណាម។ ​នៅទីនេះ ប្រធានរដ្ឋ លោក truong Tan Sang ​វាយតំលៃខ្ពស់​ចំពោះឯកអ​គ្គរដ្ឋទូត Abdullah បានរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កិច្ច​សហ​ប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋមានគោលបំណងថា៖ នា​ពេលខាងមុខ វៀត ណាមនិង  Qata បន្តបង្កើនជំនួបសន្ទនាជាន់ខ្ពស់ ផ្លាស់ប្តូរ​គណៈប្រតិភូ​អង្គភាព អាជីវកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិ​បត្តិ​ការ​ វិនិយោគ ពាណិជ្ជ កម្ម រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ប្រធានរដ្ឋ​ក៏បាន​ស្នើអោយភាគី  Qata  ម្ចាស់ការស្វែងរកគំរោងការណ៍ធំៗ នៅវៀតណាម សម​ស្រប​ជា​មួយសមត្ថភាព របស់  Qata ពិសេសគឺយកចិត្តទុកដាក់ចំពោះវិស័យសំ​ខាន់ៗ ​ដូចជា៖ ​គមនាគមន៍ផ្លូវ ស្ពាន ឧស្ម័ន…ជាដើម។ ប្រធានរដ្ឋក៏បានអះអាងថា៖​វៀត​ណាមជានិច្ចកាល បង្កលក្ខណះងាយស្រួល ដើម្បីបណ្ដាអង្គភាពអាជីវកម្ម  Qata មកវិនិយោគនៅ វៀតណាម។           រីឯ ឯកអ​គ្គរដ្ឋទូត Abdullahវិញ បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល Qatar មាន​ គោលបំណងវិនិយោគគំរោងការណ៍ធំៗនិងយូរអង្វែងនៅវៀតណាម។ ទន្ទឹមនឹង នោះ លោកក៏បានអោយដឹងថា៖ Qatar បានបើកធនាគារនៅទីក្រុងហូជីមិញ និង សង្ឃឹមថា៖​វៀតណាមនឹងបង្កលក្ខណះ ដើម្បីបង្កើតបន្ថែមសាខាធនាគារ​នៅទី ​ក្រុងហូជីមិញទៀត។ នេះគឺជាស្ពានតភ្ជាប់ បើកចេញឱកាសជាច្រើន ហើយផ្តល់ ទុន​សំរាប់អង្គភាពអាជីវកម្មនានានៅវៀតណាម៕

More