អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យក្លាយជាសសរស្តម្ភដ៏រឹងមាំនៅក្នុងទំនាក់ទំនងវៀតណាម-ឡាវ
26/01/2026 11:40
(VOVWORLD) - នៅរសៀលថ្ងៃទី ២៦ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត ដែលលោកកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៦-២៧ ខែមករា តប់តាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស តូ ឡឹម។

ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានសម្តែងក្តីរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងដោយឥតឈប់ឈរ ឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំទាំងពីរបានយល់ព្រមថា នាពេលខាងមុខ ភាគីទាំងពីរត្រូវបន្តជំរុញខ្លាំង និងប្រកបដោយប្រសិទ្ធិភាព ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយទៅជាសរស្តម្ភដ៏រឹងមាំ សមស្របទៅនឹងកម្រិតទំនុកចិត្តនយោបាយពិសេសរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរឆ្ពោះទៅរកការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥-១០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត ។ រូបថត៖ VOV ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលស្ថានភាពអន្តរជាតិនិងតំបន់មានការវិវឌ្ឍដ៏ស្មុគស្មាញជាបន្តបន្ទាប់ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ តាមនោះ រួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
TAG
VOV/VOVworld/កិច្ចសហប្រតិបត្តិការ/សេដ្ឋកិច្ច/សសរស្តម្ភដ៏រឹងមាំ/វៀតណាម/ឡាវ
Related





