អេហ្ស៊ីបបង្កើនសន្តិសុខមុនពេលពិធីសច្ចាប្រនិធានទទួលដំណែងរបស់ប្រធានាធិបតីថ្មី
08/06/2014 08:38
(VOVworld) – នាថ្ងៃទី ៧ មិថុនា កំលាំងសន្តិសុខអេហ្ស៊ីប ត្រូវបានដាក់ពង្រាយនៅ បណ្ដាទីកន្លែងសំខាន់ក្នុងទូទាំង រដ្ឋធានីគែរ មុនពេល ពិធីសច្ចាប្រនីធានទទួលដំណែង របស់ប្រធានាធិបតីជាប់ឆ្នោត លោក Abdel Fattah el-Sisi ដោយសារ ភាគីឥស្លាមអាច រៀបចំការធ្វើបាតុកម្មប្រឆាំងជំទាស់ពិធីនេះ។

អេហ្ស៊ីបបង្កើនសន្តិសុខមុនពេលពិធីសច្ចាប្រនិធានទទួលដំណែងរបស់ប្រធានាធិបតីថ្មី (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៧ មិថុនា កំលាំងសន្តិសុខអេហ្ស៊ីបត្រូវបានដាក់ពង្រាយនៅ បណ្ដាទីកន្លែងសំខាន់ក្នុងទូទាំងរដ្ឋធានីគែរ មុនពេល ពិធីសច្ចាប្រនីធានទទួលដំណែង របស់ប្រធានាធិបតីជាប់ឆ្នោត លោក Abdel Fattah el-Sisi ដោយសារ ភាគីឥស្លាមអាច រៀបចំការធ្វើបាតុកម្មប្រឆាំងជំទាស់ពិធីនេះ។ នាថ្ងៃដ៏ដែល តុលាការព្រហ្មទ័ណ្ឌ Shubra នៅទីក្រុងគែរបានចេញសាលក្រោមប្រហារជីវិតចំពោះសមាជិកចំនួន ១០ នាក់របស់ អង្គការភាតរឥស្លាម។ កាយវិការនេះបានបង្កការព្រួយបារម្ភអំពីលទ្ធិភាពផ្ទុះ ឡើង បណ្ដាការធ្វើបាតុកម្មរបស់អ្នកគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi ក៏ដូចជា ការវាយប្រហារភេវរកម្មរបស់ក្រុមឥស្លាមជ្រុលនិយមនានាសំដៅបំភ្លិចបំផ្លាញ ពិធីពោលខាងលើ៕
Related




