អេហ្ស៊ីបត្រៀមរៀបចំបោះឆ្នោតរដ្ឋសភា
12/10/2015 10:15
Vovworld-នាថ្ងៃទី១១តុលា ក្រសួងការបរទេសអេហ្ស៊ីប បានប្រកាសថា ស្ថានទូតនិងស្ថានកុងស៊ុលចំនួន១៣៩ នៃប្រទេសនេះ

អេហ្ស៊ីបត្រៀមរៀបចំបោះឆ្នោតរដ្ឋសភា (dailynewsegypt.com) Vovworld-នាថ្ងៃទី១១តុលា ក្រសួងការបរទេសអេហ្ស៊ីបបានប្រកាសថា ស្ថានទូតនិងស្ថានកុងស៊ុលចំនួន១៣៩នៃប្រទេសនេះប្រចាំនៅឯបរទេសនឹងរៀបចំ បោះឆ្នោតក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី១៧និង១៨តុលា) ក្នុងការបោះឆ្នោតរដ្ឋសភា ជា ព្រឹត្តិការណ៍ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧តុលាដល់ថ្ងៃទី២ធ្នូ។ ថ្លែងមតិ ចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មានរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry បានឲ្យ ដឹងថា ដល់ឥឡូវនេះកិច្ចការត្រៀមរៀបចំសំរាប់ផែនការបោះឆ្នោតចំពោះពលរដ្ឋ រស់នៅនិងធ្វើការនៅឯបរទេសបានសំរេចរួចរាល់។ គណៈកម្មាធិការរៀបចំការ បោះឆ្នោតកំពូលអេហ្ស៊ីប (HEC) បានឲ្យដឹងថា អ្នកបោះឆ្នោតជាង២៧លាននាក់ នៅទូទាំងប្រទេសនឹងទៅបោះឆ្នោតការបោះឆ្នោតរដ្ឋសភានឹងត្រូវបានអង្គការក្រៅ រដ្ឋាភិបាលចំនួន៨៧ ស្ថានទូតបណ្ដាប្រទេសនៅអេហ្ស៊ីបចំនួន៦០រួមជាមួយ សហព័ន្ធអារ៉ាប់និងសារព័ត៌មានអន្តរជាតិឃ្លាំមើលយ៉ាងជិតស្និទ្ធ។ តាមគំរោងនឹង មានបក្ខជនឯករាជចំនួន៥៩៤១នាក់និងសម្ព័ន្ធភាពចំនួន១៤នឹងប្រណាំងដណ្ដើម អសនៈចំនួន៥៩៦ក្នុងរដ្ឋសភាអេហ្ស៊ីបអាណត្តិខាងមុខ៕
Related
More




