អគ្គេលខាធិការ អ.ស.ប. ដាស់តឿនសន្តិភាពសំរាប់កោះស៊ីប
01/07/2017 08:55
(VOVWORLD) - នាថ្ងៃទី ៣០ មិថុនា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានទៅកាន់ស្វីសដើម្បីជំរុញការចរចារសំខាន់មួយសំដៅឯកភាពកោះ ស៊ីបឡើងវិញក្រោយរយៈពេលជាង ៤០ ឆ្នាំត្រូវបានអារគាត់។

អគ្គេលខាធិការ អ.ស.ប. ដាស់តឿនសន្តិភាពសំរាប់កោះស៊ីប (VOVworld) – នាថ្ងៃទី ៣០ មិថុនា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានទៅកាន់ស្វីសដើម្បីជំរុញការចរចារសំខាន់មួយសំដៅឯកភាពកោះ ស៊ីបឡើងវិញក្រោយរយៈពេលជាង ៤០ ឆ្នាំត្រូវបានអារគាត់។ តាមគំរោង ថ្នាក់ដឹកនាំអង្គការពហុភាគីធំបំផុតលើពិភពលោកនឹងចូលរួមការចរចារនៅមណ្ឌលសំរាកលំហែកាយ Crans-Montana រួមជាមួយថ្នាក់ដឹកនាំនៃសមាគម ជនស៊ីបមានដើមកំណើតទួរគីនិងជនស៊ីបមានដើមកំណើតក្រិក។ លោក Antonio Guterres នឹងស្នើឲ្យបណ្តាថ្នាក់ដឹកនាំកោះស៊ីបនាំចេញសេចក្តីសម្រេច សំខាន់និងក្លាហាននៅការចរចារលើកនេះដើម្បីនាំមកនូវសន្តិភាពយូរអង្វែង សំរាប់កោះនេះ។ មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបសង្ឃឹមថា៖ អគ្គលេខាធិការ អ.ស.ប. នឹងដើរ តួនាទីវិជ្ជមានក្នុងការលើកទឹកចិត្តដោះស្រាយជំលោះដែលត្រូវបានចាត់ទុកយូរ អង្វែងបំផុតនៅអឺរ៉ុប៕
Related
More




