អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជូនសារស្តីពី«ការផ្សះផ្សាគ្នា»នៅឆ្នាំ ២០២១»
30/12/2020 09:29
(VOVWORLD) - នៅក្នុងសារស្វាគមន៍ឆ្នាំថ្មី - ឆ្នាំសកល ២០២១ កាលពីនៅថ្ងៃទី ២៩ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោកធ្វើឱ្យឆ្នាំ ២០២១ ក្លាយទៅជាឆ្នាំមួយនៃការផ្សះផ្សាគ្នាវិញ»។

លោក Antonio Guterres បានចែករំលែកថា« យើងរួមគ្នារក្សាសន្តិភាពរវាងយើងជាមួយធម្មជាតិ ដោះស្រាយវិបត្តិអាកាសធាតុ ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ហើយប្រែក្លាយឆ្នាំ២០២១ ទៅជាឆ្នាំមួយនៃការផ្សះផ្សា គ្នាផងដែរ”។ លោក Guterres បានសង្កត់ធ្ងន់ថាឆ្នាំ ២០២១ នឹងជាឆ្នាំដើម្បីជំនះពុះពារលើ ផលវិបាកដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាត កូវីដ ១៩ ព្រមទាំងស្ដារសេដ្ឋកិច្ច- សង្គមឡើងវិញដែលរងការខូចខាតយ៉ាងខ្លាំង និងចាំបាច់ត្រូវផ្សះផ្សានូវការបំបែកបំបាក់ ក៏ដូចជាផ្សះផ្សាភពផែនដីផងដែរ។ លោកក៏បានបញ្ជាក់ថាខ្លឹមសារទាំងនេះនឹងត្រូវជាសេចក្តីសម្រចចិត្តសម្រាប់ឆ្នាំ ២០២១ ផងដែរ៕
Related




