VOV WorldVOV World
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេស
19/12/2016 10:16
(VOVworld)-អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទ័ព មជ្ឈឹម លោក Nguyen Phu Trong នាថ្ងៃទី១៩ធ្នូ បានអញ្ជើញទៅបំពេញទស្សន
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេស
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថតរូបជាមួួយថ្នាក់ដឹកនាំអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេស (VOVworld)-អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការ បក្សទ័ពមជ្ឈឹម លោក Nguyen Phu Trong  នាថ្ងៃទី១៩ធ្នូ បានអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារនៅអគ្គស្នងការលេខ២ នៃក្រសួងការពារប្រទេសវៀតណាម។  ថ្លែងមតិ ក្នុងជំនួបនេះ លោក​ Nguyen Phu Trong បានសម្តែងក្តីសោមនស្សរីករាយ ដែល បានមកទស្សនាអគ្គស្នងការចារកម្មនៃក្រសួងការពារប្រទេស ចំទៅនឹង ឱកាសរំលឹក ខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធនិងខួបលើក ទី៧២នៃទិវា បង្កើតកងទ័ពប្រជាជនវៀតណាម។         នៅទីនេះ លោក Nguyen Phu Trong បានសម្តែងការជឿជាក់ថា អគ្គស្នងការ ចារកម្មនៃក្រសួងការពារប្រទេសនេះនឹងបំពេញល្អភារកិច្ចជាស្ថាប័នចារកម្មយុទ្ធ សាស្ត្ររបស់បក្ស រដ្ឋ និងជាស្ថាប័នចារកម្មជំនាញយោធារបស់គណៈកម្មាធិការ បក្សទ័ព មជ្ឈឹមនៃក្រសួងការពារប្រទេសវៀតណាម​ ជាពិសេស បន្តពូនជ្រុំបន្ថែម ក្រាស់ស្នាដៃ និងប្រពៃណីដ៏រុងរឿងរបស់ផ្នែកចារកម្មការពារប្រទេសវៀតណាម៕

More