VOV WorldVOV World
អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា
18/08/2017 08:35
(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌូនេស៊ី លោក Joko Widodo អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ សីហា ឆ្នាំ ២០១៧។
អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា
អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា  ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌូនេស៊ី លោក Joko Widodo អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ សីហា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចនេះសំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត បង្កើនការជឿទុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយបង្កើតជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម ជាមួយ ឥណ្ឌូនេស៊ី         ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា លោក Htin Kyaw លោក Nguyen Phu Trong ក៏នឹងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ សីហា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចនេះសំដៅកំណត់ក្របខ័ណ្ឌទំនាក់ទំនង ហើយបង្ហាញព្រឹត្តិការណ៍ថ្មី កំរិតថ្មី កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរលើគ្រប់វិស័យ៕

More