VOV WorldVOV World
អគ្គលេខាបក្ស លោក តូ ឡឹម៖ ការដាំដើមឈើថ្ងៃនេះ គឺជាការសាបព្រោះគ្រាប់ពូជសុភមង្គលសម្រាប់អនាគត
22/02/2026 08:17
(VOVWORLD) - ការដាំដើមឈើថ្ងៃនេះ គឺជាការសាបព្រោះគ្រាប់ពូជសុភមង្គល សម្រាប់អនាគត រួមចំណែកដល់ការសម្រេចបាននូវការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះសហគមន៍អន្តរជាតិ លើការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធ និងទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុ។
អគ្គលេខាបក្ស លោក តូ ឡឹម៖ ការដាំដើមឈើថ្ងៃនេះ គឺជាការសាបព្រោះគ្រាប់ពូជសុភមង្គលសម្រាប់អនាគត
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីបើក  បុណ្យតេតដាំរំលឹកគុណលោកប្រធានហូជីមិញជានិច្ច នៅនិទាឃរដូវឆ្នាំមមី អដ្ឋស័ក  ២០២៦ (រូបថត៖ VOV) នេះជាការបញ្ជាក់អះអាងរបស់អគ្គលេខាបក្ស លោក តូ ឡឹម នៅក្នុងពិធីបើកពិធីបុណ្យដាំដើមឈើនិទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ (ចំនឹងថ្ងៃទី ៦ នៃបុណ្យតេត) នៅទីតាំងគម្រោងសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម (ហាណូយ) ។ ព្រឹត្តិការណ៍នេះត្រូវបានទីក្រុងហាណូយប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅតាមឃុំនិងសង្កាត់ចំនួន ១២៦ ទូទាំងទីក្រុង និងតាមបណ្តាញ អ៊ីនធឺណិតនៅទីតាំងចំនួន ៤ ដោយទីតាំងសំខាន់គឺសារមន្ទីរបក្សកុម្មុយ និស្តវៀតណាម។ នៅក្នុងពិធីនោះ អគ្គលេខាបក្ស លោក តូ ឡឹម បានថ្លែងថា ក្រោយរយៈពេល ៦៦ ឆ្នាំ បន្ទាប់ពីលោកប្រធានហូជីមិញ បានបំផុសជាផ្លូវការនូវ “បុណ្យតេតដាំដើមឈើ” នៅព្រឹកថ្ងៃទី១នៃបុណ្យតេត ឆ្នាំ ជូតទោស័ក (ថ្ងៃទី១១ ខែមករា ឆ្នាំ១៩៦០) បុណ្យតេតដាំដើមឈើនេះបានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ជាចលនាមហាជនដ៏ទូលំទូលាយ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសជាតិ។ ការដាំដើមឈើមួយដើមទៀត គឺជាការបញ្ជូនជំនឿបជាក់ន្ថែមទៅអនាគត។ លោកអគ្គលេខាបក្សតូ ឡឹម អញ្ជើញថ្លែងនៅក្នុងពិធី (រូបថត៖ VOV) លោកអគ្គលេខាបក្សបានក្រើនរំលឹកថា ការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើងៗ ហើយគ្រោះមហន្តរាយធម្មជាតិកាន់តែស្មុគស្មាញ ដូច្នេះ ការដាំដើមឈើត្រូវតែបន្តក្នុងទ្រង់ទ្រាយធំ ហើយការដាំដើមឈើត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការថែទាំដើមឈើ និងការការពារព្រៃឈើ។ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់លើទស្សនៈខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋគឺ៖ ការអភិវឌ្ឍសេដ្ឋកិច្ចមិនត្រូវដោះដូនឹងបរិស្ថានទេ; ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែភ្ជាប់ទៅនឹងការរក្សាបរិស្ថាន;  ហើយទីក្រុងទំនើបត្រូវតែសាងសង់ ខណៈពេលដែលរក្សាសួតបៃតងសម្រាប់ប្រជាជន។ លោកអគ្គលេខាបក្សតូ ឡឹម បានទាមទារឱ្យទីក្រុងហាណូយក្លាយជាតំបន់ឈានមុខគេទូទាំងប្រទេសទាក់ទងនឹងទំហំបៃតង ក្នុងមនុស្សម្នាក់ៗ និងលំហរសាធារណៈបៃតង។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែចាត់ទុកការអភិវឌ្ឍប្រព័ន្ធដើមឈើបៃតង និងប្រភពទឹកជាភារកិច្ចស្នូលក្នុងការរៀបចំផែនការទីក្រុងរបស់រដ្ឋធានី ដោយក្លាយទៅជា "ទីក្រុងក្នុងព្រៃ ព្រៃឈើក្នុងក្រុង"។ ជាមួយគ្នានេះ កម្មាភិនាលគ្រប់រូប សមាជិកបក្ស គ្រប់ស្ថាប័ន អង្គភាព និងប្រជាពលរដ្ឋម្នាក់ៗនៃទីក្រុងហាណូយនឹងក្លាយជា "ឯកអគ្គរដ្ឋទូតបៃតង" តាមរយៈសកម្មភាពប្រចាំថ្ងៃជាក់ស្តែង ដើម្បីឱ្យ ពណ៌បៃតងនាពេលបច្ចុប្បន្ននេះក្លាយជាទ្រព្យសម្បត្តិប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕ តាមគម្រោង នៅក្នុងដំណាក់កាលដំបូងនៃយុទ្ធនាការដាំដើមឈើនិទាឃរដូវ និងនៅចុងខែមីនា ទីក្រុងទាំងមូលនឹងខិតខំដាំដើមឈើចំនួន ៨០.០០០ ទៅ ១០០.០០០ ដើមនៃប្រភេទផ្សេងៗគ្នា; និងដាំដើមឈើប្រហែល ៤០០.០០០ ដើមនៅឆ្នាំ ២០២៦។ ទន្ទឹមនឹងនេះ នៅក្នុងយុទ្ធនាការនេះ ក្រសួងការពារប្រទេសនឹងដាំដើមឈើប្រហែល ១,២ លានដើម ហើយក្រសួងសន្តិសុខសាធារណៈនឹងដាំដើមឈើជាង ៣ លានដើមនៃប្រភេទផ្សេងៗគ្នា។ ចំនួននេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងតាមពេលវេលា។    
TAG
VOV/VOVworld/អគ្គលេខាបក្ស លោក តូ ឡឹម/ការដាំដើមឈើ/សាបព្រោះគ្រាប់ពូជសុភមង្គល/អនាគត