អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe
16/09/2015 08:13
Vovworld-នារសៀលថ្ងៃទី១៥កញ្ញានាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានធ្វើអធិបតីភាពពិធីទទួល

អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe Vovworld-នារសៀលថ្ងៃទី១៥កញ្ញានាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានធ្វើអធិបតីភាពពិធីទទួលនិងជួបសន្ទនាជាមួយអគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក Nguyen Phu Trong។ នៅការចរចារនេះ អគ្គលេខា Nguyen Phu Trong និងនាយករដ្ឋមន្ត្រី Shinzo Abe បានធ្វើការផ្លាស់ប្តូរឯកភាពអំពីទិសដៅនិង វិធានការសំដៅជំរុញលើគ្រប់វិស័យនិងស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រស៊ីជម្រៅវៀតណាម-ជប៉ុននាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពនឹងជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរតាមទិសយូរអង្វែងនិរន្តរភាព លើវិស័យមួយចំនួដែលភាគីទាំងពីរមានឧត្តមភាព។ លោកអគ្គលេខា Nguyen Phu Trong បានស្នើរជប៉ុនបន្តអាទិភាពផ្ដល់ ODA សំរាប់វៀតណាម អាទិភាពឲ្យវៀតណាមក្នុងដំណើរការអនុវត្តការផ្ដើមគំនិតដៃគូ ហេដ្ឋានរចនាសម្ព័ន្ធគុណភាពខ្ពស់របស់ជប៉ុនសំរាប់ទ្វីបអាស៊ី។ បន្តជួយឧបត្ថម្ភ កែលំអរបរិយាកាសវិនិយោគរបស់វៀតណាម បង្កើនការផ្ទេរប្រគល់បច្ចេកទេស ជឿនលឿនជំរុញអង្គភាពអាជីវកម្មជប៉ុនវិនិយោគចូលមកវៀតណាមក្នុងវិស័យ កសិកម្មឧស្សាហកម្មសំណង់។ នាយករដ្ឋមន្ត្រីលោក Shinzo Abe បានអះអាងថា ជប៉ុននឹងបន្តសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏និរន្តរភាពរួមមានអាទិភាពផ្ដល់ ODA សំរាប់វៀតណាម ប្រកាសនៅចំពោះមុខគឺនឹងលៃទុកប្រភពទុន ODA ប្រមាណ១ សែនលានយ៉េនសំរាប់គំរោងការណ៍ផ្លូវគោកហាយវេពីភាគខាងជើងទៅភាគខាង ត្បូងនិងកំពង់ផែ។ ថ្នាក់ដឹកនាំទាំងពីររូបអះអាងនឹងបង្កើនកិច្ចសហប្រតិបត្តិការ បណ្ដុះបណ្ដាលប្រភពធនធានមនុស្សសំរាប់វៀតណាមនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពសហការអនុវត្តប្រកបដោយប្រសិទ្ធិភាពទស្សនវិស័យ មធ្យមនិងយូរអង្វែងក្នុងកិច្ចសហប្រតិបត្តិការកសិកម្មវៀតណាម-ជប៉ុន។ ភាគីទាំងពីរឯកភាពជំរុញការជួបប្រាស្រ័យការពារជាតិគ្រប់ជាន់ថ្នាក់។ នាយករដ្ឋមន្ត្រី Shinzo Abe បានអះអាងត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាមដើម្បីលើកកំពស់សមត្ថភាពអនុវត្តច្បាប់នៅសមុទ្ររបស់វៀតណាម។ ភាគីទាំងពីរឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខប្រពៃណិនិងក្រៅ ប្រពៃណីផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបបានចែករំលែកការព្រួយបារម្ភ អំពីបំរ៉ែបំរួលដ៏ស្មុគស្មាញនា ពេលថ្មីៗនេះនៅសមុទ្រខាងកើត ពិសេសគឺការកសាងកោះដោយទ្រង់ទ្រាយធំ សង្កត់ ធ្ងន់នូវសារសំខាន់និងភាពចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពិច្បាប់សមុទ្រ១៩៨២ក៏ដូចជាសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត(DOC) ឈានទៅបង្កើតក្រមប្រតិបត្តិដំបន់នៅ សមុទ្រខាងកើត (COC)។ បញ្ចប់ការចរចារ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្ដីពីទស្សនវិស័យ រួមនៃទំនាក់ទំនងវៀតណាម-ជប៉ុន។ ក៏នៅវិមាននាយករដ្ឋមន្ត្រីជប៉ុន អគ្គលេខាបក្សលោក Nguyen Phu Trong និង នាយករដ្ឋមន្ត្រីលោក Shinzo Abe បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការមួយចំនួនរវាងវៀតណាម-ជប៉ុន៕
Related




