អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុនលោក Masaaki Yamazaki
17/09/2015 09:54
(VOVworld) - នៅជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធស ភាជប៉ុនលោក Masaaki Yamazaki នារសៀលថ្ងៃទី១៦ កញ្ញា នៅទីស្ដីការព្រឹទ្ធសភាជប៉ុន អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន អះអាងថា វៀតណាមជា និច្ចកាលចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង។

អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង) និងប្រធានព្រឹទ្ធសភាជប៉ុនលោក Masaaki Yamazaki (VOVworld) - នៅជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុនលោក Masaaki Yamazaki នារសៀលថ្ងៃទី១៦ កញ្ញា នៅទីស្ដីការព្រឹទ្ធសភាជប៉ុន អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ច កាលចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង។នេះជាគោលការណ៍កិច្ច ការបរទេសមុនក៏ដូចជាក្រោយរបស់វៀតណាម។លោកអគ្គលេខាបក្សបានសំដែង គោលបំណងជំរុញលើគ្រប់វិស័យនិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ ក្នុងនោះមានទំនាក់ទំនងសហ ប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាជប៉ុនទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។រីឯប្រធានព្រឹទ្ធសភាលោក Masaaki Yamazaki បានអះអាងថា ព្រឹទ្ធ សភាជប៉ុន ជានិច្ចកាលយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់សំរាប់ទំនាក់ទំនង សហប្រតិ បតិ្តការជាមួយវៀតណាម ហើយមានគោលបំណងបង្កើនការជួបប្រា ស្រ័យរវាង រដ្ឋសភានៃប្រទេសទាំងពីរទៀតផង៕
Related
More




