VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមអញ្ជើញចូលគាល់ព្រះមហាក្សត្រ Akihito
16/09/2015 09:17
(VOVworld) - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី១៦ កញ្ញា អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាមលោក Nguyen Phu Trong បានអញ្ជើញចូល គាល់ព្រះមហាក្សត្រជប៉ុន Akihito។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមអញ្ជើញចូលគាល់ព្រះមហាក្សត្រ Akihito
(VOVworld) - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី១៦ កញ្ញា អគ្គ លេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញចូលគាល់ ព្រះមហាក្សត្រជប៉ុន Akihito។លោកអគ្គលេខាបក្ស Nguyen Phu Trong និងព្រះមហា ក្សត្រ Akihito បានសំដែងក្ដីសប្បាយរីករាយចំពោះការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាក់ស្ដែងនិងល្អប្រសើរនៃទំនាក់ទំនងវៀតណាម-ជប៉ុននាពេលកន្លងទៅព្រមទាំង ឯកភាពថា បន្តពង្រីកនូវសមិទ្ធិផលដែលទទួល បានដើម្បីជំរុញលើគ្រប់វិស័យនិង ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម- ជប៉ុនដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីប អាស៊ី។ លោកអគ្គលេខាបក្ស Nguyen Phu Trong (ខាងឆ្វេង)និងព្រះមហាក្សត្រ Akihito មុននោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ ប្រធានអង្គការពន្លឿនពាណិជ្ជកម្មបរទេសជប៉ុន​ (JETRO) លោក Ishighe Hiroyuki។ នៅទីនេះ លោក Nguyen Phu Trong សុំឲ្យ JETRO នឹងបន្តជួយ ឧបត្ថម្ភអង្គភាពអាជី វកម្មជប៉ុនវិនិយោគក្នុងវិស័យកសិកម្មនិងផ្នែកឧស្សាហកម្ម អាទិភាពរបស់វៀត ណាម បង្កលក្ខណៈដើម្បីកសិផល ជលផលវៀតណាមជ្រៀត ចូលទីផ្សារជប៉ុន។ ក៏នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួប សន្ទនាជាមួយលោក Ken Matsuzawa ប្រធានក្រុមប្រឹក្សាការទូតប្រជាជនជប៉ុន ផងដែរ៕

More