អគ្គលេខាបក្សកុម្មុយនីសវៀតណាមជួបធ្វើការជាមួយកម្មាភិបាលស្នូលនៅខេត្តBinhThuan
04/07/2014 10:34
(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Thuan ភាគកណ្ដាលវៀតណាម នាព្រឹកថ្ងៃទី៤ កក្កដា អគ្គលេខាបក្សកុម្មុយនីសវៀតណាមលោក Nguyen Phu Trong បានជួបធ្វើការជាមួយកម្មាភិបាល ស្នូលរបស់ខេត្ត អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារ ប្រទេសសន្តិសុខ និងការអនុវត្តសេចក្ដីសម្រេច ចិត្តមជ្ឈឹមបក្សលើកទី៤ ស្ដីពីការកសាងបក្ស។

អគ្គលេខាបក្សមលោក Nguyen Phu Trong ជូនអំណោយសំរាប់គ្រួសារយុទ្ធជនពលីនៅស្រុកកោះ Phu Quy ខេត្ត Binh Thuan (VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Thuan ភាគកណ្ដាលវៀត ណាម នាព្រឹកថ្ងៃទី៤ កក្កដា អគ្គលេខាបក្សកុម្មុយនីសវៀតណាមលោក Nguyen Phu Trong បានជួបធ្វើការជាមួយកម្មាភិបាលស្នូលរបស់ខេត្ត អំពីស្ថានភាពអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ការពារប្រទេសសន្តិសុខ និងការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមបក្ស លើកទី៤ ស្ដីពីការកសាងបក្ស។ ថ្លែងមតិនៅជំនួបធ្វើការនេះ លោក Nguyen Phu Trong បានលើកសរសើរចំពោះបណ្ដា លទ្ធផល និងស្នាដៃ ដែលបក្សភាគ រដ្ឋអំណាចកងទ័ពនិងប្រជាជនខេត្ត Binh Thuan ទទួលបាននាពេលកន្លងទៅ។លោក បានចាត់ទុកថា ខេត្តកំពុងផ្ទេប្ដូររចនាសម្ព័ន្ធត្រូវ តាមទិសនិងអភិវឌ្ឍន៍លើវិស័យជាច្រើន។លោក បានស្នើរខេត្តបន្តលាតត្រដាងអនុវត្ត បណ្ដាការងារដែលកំពុងធ្វើ ត្រួតពិនិត្យឡើងវិញបណ្ដាកិច្ចការដ៏ពិបាក ស្មុគស្មាញ ដោះស្រាយការជំពាក់ជំពិន សម្រេចល្អនូវគោលដៅដែលបានដាក់ចេញ។លោក ក៏ បានសំណូមពរខេត្ត ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចតភ្ជាប់ជាមួយនឹងការធានាសន្តិសុខ ការពារ ប្រទេស ការពារឯករាជ្យ និងអធិបតេយ្យភាពរបស់មាតុប្រទេស៕
Related




