អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែន
21/12/2016 08:43
(VOVworld)-នាររៀលថ្ងៃទី២០ធ្នូនៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែន (VOVworld)-នាររៀលថ្ងៃទី២០ធ្នូនៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី រដ្ឋាភិបាលដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Nguyen Phu Trong បានសម្តែងក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍន៍យ៉ាងល្អប្រ សើរនៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យនិងនិរន្តភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជាដែលនាំមកនូវផលប្រ យោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងបានសម្តែងការដឹង គុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជួយឧបត្ថម្ភដ៏ឧត្តងឧត្តមដែលគណៈបក្ស ប្រជា ជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាលៃទុកសម្រាប់វៀតណាម ក្នុងបុព្វហេតុ តស៊ូរំដោះប្រទេសជាតិមុននេះក៏ដូចជាក្នុងកិច្ចការផ្លាស់ប្តូរថ្មី កសាង និងការពារមាតុ ប្រទេសនាបច្ចុប្បន្ន។ លោកអគ្គលេខាបក្ស Nguyen Phu Trong បាន ស្នើឲ្យនាយក រដ្ឋមន្ត្រី សម្តេចហ៊ុនសែន បន្តផ្តោតការយកចិត្តទុកដាក់ដោះស្រាយ រាល់ការលំបាក របស់ អង្គភាពអាជីវកម្មនិងបងប្អូនកម្ពុជាមានដើមកំណើតវៀត ណាមដើម្បីពួកគេ ចូលរួមចំណែកកសាងប្រទេសកម្ពុជាសម្បូរធូរធានិងបង្កើនទំ នាក់ទំនងអ្នកជិតខាង មិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុនសែនក៏បានសម្តែងក្តីសប្បាយរីក រាយដែលបានមកបំពេញទស្សនជាផ្លូវការនៅវៀតណាមជាថ្មីម្តងទៀតនិងវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរ។ សម្តេចតេជោហ៊ុនសែនបានអះអាងថា ទោះបីជាសភាពការនៅ ពិភពលោកមានការផ្លាស់ប្តូរយ៉ាងដូចម្តេចក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងកម្ពុជានិង វៀតណាមគ្មានថ្ងៃប្រែប្រួលទេ។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចាត់ទុកថា ប្រទេស ទាំងពីរជាអ្នកជិតខាង ដូច្នេះត្រូវពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធ ជាមួយគ្នាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិងដើម្បី ការអភិ វឌ្ឍន៍របស់ទាំងវៀតណាមនិងកម្ពុជាផងដែរ៕
Related




