អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវទទួលជួបសន្ទនាជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សវៀតណាម
25/07/2015 08:34
(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅរដ្ឋធានីវៀងច័ន្ទ របស់ឡាវ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Chummaly Xaynhaxon បានទទួលជួបសន្ទនាជាមួយ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាមដឹកនាំ ដោយប្រធានគណៈកម្មាធិការលោក Hoang Binh Quan ដែលកំពុងអញ្ជើញបំ ពេញទស្សនកិច្ចនៅឡាវ។

(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ អគ្គលេខាបក្សនិង ជាប្រធានរដ្ឋឡាវលោក Chummaly Xaynhaxon បានទទួលជួបសន្ទនាជាមួយគណៈ កម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមដឹកនាំ ដោយប្រធាន គណៈកម្មាធិការលោក Hoàng Bình Quân ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅ ឡាវ។នៅទីនេះ លោក Chummaly Xaynhaxon បានស្នើរឲ្យ គណៈកម្មាធិការកិច្ចការ បរទេសមជ្ឈឹមនៃប្រទេសទាំង២បន្តសហការយ៉ាងស្អិត រមួត បង្កើនការផ្លាស់ប្ដូរ ព័ត៌មាន បទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីអនុវត្តប្រកបដោយ ជោគជ័យនូវគោលមាគ៌ាកិច្ចការបរទេសនៃបក្សនិ មួយៗ។ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Chummaly Xaynhaxon (ខាងឆ្វេង)និងប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក Hoang Binh Quan (រូបថត៖Vietnamplus) នាថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយ នីស្តវៀតណាមបានមានជំនួបចរចារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការកិច្ច ការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ។នៅទីនេះ ភាគីទាំង២បានវាយតំ លៃអំពីស្ថានភាព លទ្ធផលអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងបក្សទាំង២ ប្រទេសទាំង២ ព្រមទាំងឯកភាពលើទិសដៅសហប្រតិបតិ្តការនាពេលខាងមុខ ទៀតផង៕
Related




