អគ្គលេខាបក្សបានមកជូនពរបុណ្យតេតថ្នាក់ដឹកនាំបក្សអតីតថ្នាក់ដឹកនាំបក្សរដ្ឋ
14/02/2015 08:16
Vovworld-នាថ្ងៃទី១៤កុម្ភៈ (គឺថ្ងៃទី២៦ខែ១២តាមច័ន្ទគតិ) ក្នុងបរិយាកាសទូទាំងប្រទេសអំណរនិទាឃៈរដូវអំណរ បក្សរុងរឿង

អគ្គលេខាបក្សបានមកជូនពរបុណ្យតេតថ្នាក់ដឹកនាំបក្សអតីតថ្នាក់ដឹកនាំបក្សរដ្ឋ (VOV) Vovworld-នាថ្ងៃទី១៤កុម្ភៈ (គឺថ្ងៃទី២៦ខែ១២តាមច័ន្ទគតិ) ក្នុងបរិយាកាស ទូទាំងប្រទេសអំណរនិទាឃៈរដូវអំណរបក្សរុងរឿងគំរប់អាយុ៨៥ឆ្នាំ នៅវិមាន ប្រធានរដ្ឋ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន មកជូនពរយុទ្ធមិត្តបដិវត្តន៍ជើងចាស់ ថ្នាក់ដឹកនាំបក្សរដ្ឋរណសិរ្សមាតុភូមិវៀត ណាម កម្មាភិបាលថ្នាក់ដឹកនាំស្ថាប័នមជ្ឈឹមនិងទីក្រុងហាណូយ។ លោកអគ្គលេខាបានលើកច្បាស់ថា ឆ្នាំ២០១៥ជាឆ្នាំចុងក្រោយអនុវត្តសេច ក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១១របស់បក្សនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៥ឆ្នាំ ២០១១-២០១៥និងជាឆ្នាំមានទិវាបុណ្យធំៗសំខាន់នៃប្រជាជាតិ។ ស្ថានភាពអន្តរជាតិនិងក្នុងប្រទេសបានបង្កើតឱកាសងាយស្រួលជាច្រើនប៉ុន្តែ ក៏ដាក់ចេញការលំបាកសាកល្បងផងដែរ ទាមទាការប្តេជ្ញាចិត្តដ៏ធំធេងដើម្បី សំរេចដ៏ជោគជ័យភារកិច្ចក្នុងឆ្នាំ២០១៥។ “ដើម្បីអនុវត្តបានប្រការនេះ បក្សទាំងមូលប្រជាជនទាំងមូលកងទ័ពទាំងមូល ត្រូវបង្កើនសាមគ្គីភាពរួមកំលាំងកាយចិត្តពង្រីកស្មារតីស្នេហាជាតិឬទ្ធានុភាពនិង បញ្ញាវៀតណាម ប្រពៃណីអរិយ្យធម៍របស់ប្រជាជាតិខំប្រឹងប្រែងឆ្លងផុតពីការ លំបាកសាកល្បងកសាងប្រទេសយើងកាន់តែសម្បូររុងរឿងសុភមង្គល៕”
Related




