អគ្គអធិការកិច្ចវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប
19/04/2015 07:54
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រទេស អេហ្ស៊ីបចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២មេសា
អគ្គអធិការកិច្ចវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប (VOV) Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រទេសអេហ្ស៊ីបចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី២២មេសា នាថ្ងៃទី១៨មេសា អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh បានជយបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Ibrahim Mahleb។ នៅពិធីជួបសន្ទនានេះនាយករដ្ឋមន្ត្រីងេហ្ស៊ីប Mahleb បានវាយ តំលៃខ្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នឃ្លាំមើល រដ្ឋបាលអេហ្ស៊ីបនិងអធិការកិច្ចរដ្ឋាភិបាលវៀតណាម រួមចំណែកបង្កើនទំនាក់ ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ រីឯអគ្គអធិការកិច្ចរដ្ឋាភិបាលលោក Huynh Phong Tranh បានសម្ដែងបំណង បង្កើនសកម្មភាពសហប្រតិបត្តិការជាក់ស្ដែងរវាងស្ថាប័ននៃប្រទេសទាំងពីរ ពិសេសគឺក្នុងវិស័យគ្រប់គ្រងរដ្ឋបាលសាថារណៈនិងបង្កាប្រឆាំងអំពើរពុករលួយ៕
Related




