អ៊ីរ៉ាក់បានរំដោះទីក្រុង Tikrit ដែលត្រូវ IS ទន្ទ្រានកាន់កាប់
01/04/2015 11:08
Vovworld-នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al Abadi នា ថ្ងៃទី៣១មិនាបានប្រកាសថា កំលាំងសន្តិសុខ

Vovworld-នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al Abadi នាថ្ងៃទី៣១មិនាបាន ប្រកាសថា កំលាំងសន្តិសុខនៃប្រទេសនេះបានរំដោះទីក្រុង Tikrit នៅភាគ កណ្ដាលបន្ទាប់ពីច្រើនសប្ដាហ៍តស៊ូជាមួយជនប្រដាប់អាវុធនៃអង្គការរដ្ឋឥស្លាម ស្វ័យប្រកាស IS។ ក្នុងសេចក្តីប្រកាសដែលបានចុះផ្សាយលើទំព័រ Twitter នាយករដ្ឋមន្ត្រី Abadi បានអបអរសាតបណ្ដាកំលាំងសន្តិសុខអ៊ីរ៉ាក់ចំពោះរបត់ ប្រវត្តិសាស្ត្រនេះ។ ក្នុងសេចក្តីប្រកាសជាផ្លូវការពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបាន ឲ្យដឹងថា កងទ័ពអ៊ីរ៉ាក់បានឈានទៅមជ្ឈមណ្ឌលទីក្រុង Tirit ព្យួរទង់ជាតិលើ ដំបូលអាគ៌ាទីស្ដីការរដ្ឋអំណាចនិងឈានទៅត្រួតពិនិត្យទីក្រុងទាំងស្រុង៕
Related
More




