VOV WorldVOV World
អ៊ីរ៉ង់​ចាត់ទុក​រាល់​ការវាយប្រហាររប​ស់អាមេរិក ជាការប្រកាសសង្គ្រាម
29/01/2026 07:22
(VOVWORLD) - ដោយបន្តសេចក្តីប្រកាសដ៏តឹងរ៉ឹងដើម្បីឆ្លើយតបទៅនឹងសម្ពាធយោធា កាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក នាយប់ថ្ងៃទី ២៨ មករា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានព្រមានថា រាល់ទង្វើបង្ករឿងហេតុរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកជាការប្រកាសសង្គ្រាម ហើយត្រូវសងសឹកភ្លាមមួយរំពិច ដោយការវាយប្រហារដែលមិនធ្លាប់មានពីមុនមក។
អ៊ីរ៉ង់​ចាត់ទុក​រាល់​ការវាយប្រហាររប​ស់អាមេរិក ជាការប្រកាសសង្គ្រាម
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ រូបថត៖ រ៉យទ័រ ការព្រមាននេះត្រូវបានលោក Ali Shamkhani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ប្រកាសនៅលើបណ្តាញសង្គមជាភាសាហេព្រើរ កាលពីយប់ថ្ងៃទី ២៨ ខែមករា។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ប្រតិបត្តិការយោធាណាមួយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ មិនថាចាប់ផ្តើមនៅទីណា ឬដោយកម្រិតណាទេ សុទ្ធតែត្រូវបានចាត់ទុកជាការចាប់ផ្តើមនៃសង្គ្រាម។ ការសងសឹករបស់អ៊ីរ៉ង់នឹងត្រូវបានធ្វើឡើងភ្លាមមួយរំពិច ទូលំទូលាយ និងមិនធ្លាប់មានពីមុនមក ដោយកំណត់គោលដៅទៅលើអ្នកបង្ករឿងហេតុ ទៅលើបេះដូងនៃទីក្រុង Tel Aviv (អ៊ីស្រាអែល) និងសំដៅទៅលើភាគីទាំងអស់ដែលគាំទ្រការបង្ករឿងហេតុនេះ។ ការព្រមានយ៉ាងតឹងរឹងនេះ ត្រូវបានធ្វើឡើងក្នុងបរិបទដែលប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសពីការដាក់ពង្រាយកងនាវាផ្ទុកយន្តហោះថ្មីទៅកាន់មជ្ឈិមបូព៌ា។ នាថ្ងៃទី ២៨ ខែមករា) លោក Trump ក៏បានព្រមានថា លោកបានត្រៀមខ្លួនធ្វើសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអាមេរិក។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបដិសេធការព្រមាននេះ ដោយប្រកាសថាអ៊ីរ៉ង់នឹងមិនចរចាក្រោមការគំរាមកំហែងនោះទេ៕
TAG
VOV/VOVworld/អ៊ីរ៉ង់​/​ការវាយប្រហារ/អាមេរិក/ការគំរាមកំហែង