អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh។ (រូបថត៖IRNA/VNA) |
គួរជម្រាបបន្ថែមទៀតថា អ៊ីរ៉ង់កំពុងចរចាដោយផ្ទាល់ជាមួយអង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់ ព្រមទាំងចរចាដោយប្រយោលជាមួយអាមេរិកនៅទីក្រុងវីយ៉ែន (អូទ្រីស) ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ ដែលមានឈ្មោះផ្លូវ ការថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។ តាមកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់នឹងធ្វើការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីប្ដូរយកការដកទណ្ឌកម្ម តម្រង់ទៅលើប្រទេសនេះពីអាមេរិកនិងលោកខាងលិច។ ប៉ុន្តែ កាលពីឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកនាពេលនោះគឺលោក Donald Trump បានដកអាមេរិកចេញពី កិច្ចព្រមព្រៀង JCPOA ក្រោមហេតុផលថា នៅតែមានមាត្រាធូររលុងជាច្រើន ព្រមទាំ ងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ៕







