VOV WorldVOV World
អ៊ីរ៉ង់ទទួលស្គាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងចរចារនុយក្លេអ៊ែរជាមួយក្រុមP5+1នៅរុស្ស៊ី
13/06/2012 09:11
(VOVworld)-អ្នកចរចារអំពីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ Saeed Jalili បានទទួលស្គាល់ថា ក្នុងការជួបសន្ទនា តាមទូរស័ព្ទនាថ្ងៃទី១១មិថុនា លោកនិងអ្នកទទួល បន្ទុកគោលនយោ បាយការទូតរបស់សហភាពអ៊ឺរ៉ុប
អ៊ីរ៉ង់ទទួលស្គាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងចរចារនុយក្លេអ៊ែរជាមួយក្រុមP5+1នៅរុស្ស៊ី
រូបថតៈ Internet (VOVworld)-អ្នកចរចារអំពីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ Saeed Jalili បានទទួលស្គាល់ថា ក្នុងការ ជួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១១មិថុនា លោកនិងអ្នកទទួលបន្ទុកគោល នយោបាយការទូតរបស់សហភាពអ៊ឺរ៉ុប Catherine Ashton បានឯកភាពគ្នាចំពោះ មាត្រាមួយចំនួនក្នុងខ្លឹមសារចរចាររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1 (រួមមានអាមេរិក អង់គ្លេស បារំាង រុស្ស៊ី ចិន និងអាល្លឺម៉ង)ដែលនឹងប្រព្រឹត្តទៅនៅរុស្ស៊ីក្នុងថ្ងៃទី១៨ និង១៩មិថុនា​ នាពេលខាងមុខ។ នៅក្នុងការជួបសន្ទនាតាមទូរស័ព្ទ លោកJalili ក៏ សង្កត់ធ្ងន់ថាលោកនឹងនិយាយច្បាស់អំពីសំណើរ៥ចំណុចរបស់អ៊ីរ៉ង់ក្នុងកិច្ចចរចារ នៅរុស្ស៊ី និងសង្កត់ធ្ងន់ថា ការដែលក្រុម P5+1មានប្រតិកម្មសមស្របជាមួយសំ ណើររបស់អ៊ីរ៉ង់នឹងរួមចំណែកក្នុងការជម្រុញរាល់កិច្ចចរចាររវាងភាគីទាំងពីរ។ រីឯ ខ្លួនវិញ លោកស្រី Catherine Ashton ក៏សង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពចំ ពោះការដែល អ៊ីរ៉ងត្រូវគោរពបណ្តា សំណើររបស់ក្រុម P5+1 តាមនោះដោះ ស្រាយរាល់ការព្រួយបារម្ភរបស់​សហគមអន្តរជាតិ អំពីចរិតសន្តិភាពរបស់កម្មវិធី នុយក្លេអ៊ែរអ៊ីរ៉ង់៕