VOV WorldVOV World
អ៊ីរ៉ង់និងក្រុម P5+1 បន្តវង់ចរចារ
21/05/2015 08:23
(VOVworld) –ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានឲ្យ ដឹងថា៖ នាថ្ងៃទី ២០ ឧសភា អ៊ីរ៉ង់និងក្រុម P5+1 បានចាប់ ផ្តើមវង់ចរចារថ្មីនៅទីក្រុង Vienna របស់អ៊ូទ្រីសសំដៅ ទទួលបានកិច្ចព្រមព្រៀងជ្រុងជ្រោយស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ Tehran។
អ៊ីរ៉ង់និងក្រុម P5+1 បន្តវង់ចរចារ
អ៊ីរ៉ង់និងក្រុម P5+1 បន្តវង់ចរចារ (Image: VNA) (VOVworld) –ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានឲ្យដឹងថា៖  នាថ្ងៃទី ២០ ឧសភា អ៊ីរ៉ង់និងក្រុម P5+1 បានចាប់ផ្តើមវង់ចរចារថ្មីនៅទីក្រុង Vienna របស់អ៊ូទ្រីស សំដៅទទួលបានកិច្ចព្រមព្រៀងជ្រុងជ្រោយស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran។ មុនវង់ចរចារនេះ បណ្ដាអ្នកការទូតបានឲ្យដឹងថា៖ ភាគីនានាទទួលបានការបោះ​ ជំហាន ប៉ុន្តែ នៅមានការខ្វែងគំនិតមួយចំនួនអំពីកិច្ចព្រមព្រៀងពោលខាងលើក៏ដូច ជាមានបញ្ហាបច្ចេកទេស។ តាមគំរោង អ៊ីរ៉ង់និងក្រុម   P5+1 ត្រូវតែទទួលឲ្យបានកិច្ច ព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយមុនថ្ងៃទី ៣០ មិថុនា ខាងមុខ។ នាថ្ងៃដដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា៖ ប្រទេសនេះត្រៀម ខ្លួនជាស្រេចពន្យាពេលបណ្ដាការចរចារជាមួយក្រុម P5+1 ស្តីអំពីកម្មវិធីនុយក្លេអ៊ែរ ក្នុងករណីចាំបាច់។ ប៉ុន្តែ មន្ត្រីរូបនេះក៏បានអះអាងនូវគោលជំហររបស់អ៊ីរ៉ង់ឡើងវិញ ថា​៖ មិន​ ព្រមទទួលការទាមទាហួសហេតុរបស់លោកខាងលិចចំពោះការត្រួត ពិនិត្យនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ  (IAEA) ឡើយ៕

More