VOV WorldVOV World
អ៊ីរ៉ង់និងក្រុមP5+1ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ
03/04/2015 10:22
(VOVworld)- ក្រោយរយៈពេល៨ថ្ងៃពិភាគ្សា នាថ្ងៃទី២ មេសា ក្រុ​ម P5+1 (រួម មានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិនរួមជាមួយអាល្លឺម៉ង់) និងអ៊ីរ៉ង់
អ៊ីរ៉ង់និងក្រុមP5+1ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ
អ៊ីរ៉ង់និងក្រុមP5+1ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ (VOVworld)- ក្រោយរយៈពេល៨ថ្ងៃពិភាគ្សា នាថ្ងៃទី២មេសា ក្រុ​ម P5+1 (រួម មាន អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិនរួមជាមួយអាល្លឺម៉ង់) និងអ៊ីរ៉ង់ ទទួលបាន កិច្ច ព្រមព្រៀងក្របខ័ណ្ឌមួយ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។ មន្ត្រីអាមេរិក និងលោកខាងលិចពាក់ព័ន្ធនឹងដំណើរការចរចារនៅក្រុងលូសាន ( Lausanne) របស់ស្វីសបានឲ្យដឹងថា P5+1និងអ៊ីរ៉ង់បានព្រមព្រៀងលើខ្លឹមសារ និងទិសដៅធំៗ មួយចំនួន ដែលបើកចេញផ្លូវឆ្ពោះទៅកិច្ចព្រមព្រៀងចុងក្រោយ១ ដែលបានបញ្ចប់ នាថ្ងៃទី៣០មិថុនាខាងមុខ។         កិច្ចព្រមព្រៀងក្របខ័ណ្ឌទើបសម្រេចបាននេះ រវាងក្រុម P5+1និងអ៊ីរ៉ង់ ទទួល បានការវាយតម្លៃវិជ្ជមានពីសហគមន៍អន្តរជាតិ។ ប្រធានាធិបតីអាមេរិក លោក Barack Obama នាថ្ងៃទី២មេសា បានអបរអសាទរនិងចាត់ទុកនេះជាការ​ខំប្រឹងប្រែងកាទូតដ៏ ស្វិតស្វាញ។ ក្នុងថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីក៏បាន គាំទ្រកិច្ចព្រមព្រៀងក្រប ខ័ណ្ឌពោលខាងលើ និងចាត់ទុកនេះជាកាយវិការ ទទួល ស្គាល់សិទ្ធិ “គ្មានលក្ខខណ្ឌ” របស់ក្រុងតេអេរ៉ង់ក្នុងការតាមដានកម្មវិធីនុយក្លេអ៊ែរស៊ីវិល១។ អគ្គលេខាធិការអ.ស. ប លោក Ban Ki-moon ក៏បានសម្តែងក្តីសោមនស្សន៍រីក រាយចំពោះព្រឹត្តិការណ៍ ពោលខាងលើព្រមទាំងចាត់ទុកថា ប្រការនេះនឹងបើក ចេញផ្លូវ១សម្រាប់ឲ្យការពង្រឹង សន្តិភាពនិងស្ថិរភាពនៅមជ្ឈឹមបូព៌ា៕

More