អ៊ីស្រាអ៊ែលផ្តល់អាជ្ញាប័ណ្ណសាងសង់ផ្ទះថ្មីនៅត្រើយខាងលិច
23/07/2015 07:55
(VOVworld)-នាថ្ងៃទី២២កក្កដា ប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអ៊ែលបានជូនដំណឹងថា ស្ថាប័នគ្រប់គ្រង ស៊ីវិលនៅប្រទេសនេះ នឹងផ្តល់អាជ្ញាប័ណ្ណសាងសង់ផ្ទះ

(VOVworld)-នាថ្ងៃទី២២កក្កដា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែលបានជូនដំណឹងថា ស្ថាប័នគ្រប់គ្រងស៊ីវិលនៅប្រទេសនេះ នឹងផ្តល់អាជ្ញាប័ណ្ណសាងសង់ផ្ទះល្វែងថ្មី ជាង៩០០ខ្នងនៅទីប្រជុំជននៅត្រើយខាងលិច។ តាមគេហទំព័រព័ត៌មាន Haaretz ថា គណៈកម្មាធិការរៀបចំផែនការនិងសំណង់ចំណុះស្ថាប័នគ្រប់គ្រងស៊ីវិល នឹង ផ្តល់អាជ្ញាប័ណ្ណសាងសង់ផ្ទះចំនួន២៩៦ខ្នងនៅទីប្រជុំជន Beit EL។ ទីប្រជុំជនដទៃ ទៀត នឹងទទួលបានអាជ្ញាប័ណ្ណសាងសង់គឺ Ma’ale Adumim, Givat Zeev , Psagot និង Beit Arieh។ លើសពីនេះទៅទៀត ផ្ទះដែលបានសាងសង់ខុសច្បាប់ មុននេះ២០ឆ្នាំ នៅទីប្រជុំជន Ofarim ក៏នឹងត្រូវបានអ៊ីស្រាអ៊ែលទទួលស្គាលថាស្របច្បាប់ដែរ។អា ជ្ញាប័ណ្ណសាងសង់ទាំងអស់នេះ នឹងបានដាក់ជូនរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអ៊ែល Moshe Ya’alon អនុម័ត៕
Related





