VOV WorldVOV World
អ៊ីស្រាអ៊ែលបង្កើនកងទ័ពទៅកាន់កន្លែងជាប់ជាមួយតំបន់Gaza
04/07/2014 10:08
(VOVworld)-ចំពោះមុខបណ្តាការវាយប្រហារដោយ គ្រាប់រ៉ុកកែតពីប៉ាឡេស្ទីន ទៅ​កាន់ អ៊ីស្រាអ៊ែលមាន ទំនោរកើនឡើងក្នុងប៉ុន្មានថ្ងៃជិតៗនេះ រដ្ឋអំណាច Tel Aviv
អ៊ីស្រាអ៊ែលបង្កើនកងទ័ពទៅកាន់កន្លែងជាប់ជាមួយតំបន់Gaza
ទាហានអ៊ីស្រាអ៊ែល (រូបថតៈ TTXVN) (VOVworld)-ចំពោះមុខបណ្តាការវាយប្រហារដោយគ្រាប់រ៉ុកកែតពីប៉ាឡេស្ទីន ទៅ​កាន់ អ៊ីស្រាអ៊ែលមានទំនោរកើនឡើងក្នុងប៉ុន្មានថ្ងៃជិតៗនេះ រដ្ឋអំណាច Tel Aviv បានសម្រេចចិត្តបង្កើនទ័ពទៅកាន់កន្លែងជាប់ជាមួយតំបន់ Gaza ។ ថ្លែង មតិជាមួយ មជ្ឈដ្ឋានអ្នកសាព័ត៌មាននាថ្ងៃទី៣កក្កដា អ្នកនាំពាក្យរបស់កងទ័ព អ៊ីស្រាអ៊ែលវរសេនី យ៍ទោ Perter Lerner បានឲ្យដឹងថា នេះជាវិធានការ១ក្នុង ចំណោមវិធានការការពារ របស់អ៊ីស្រាអ៊ែល ក្នុងករណីដែលសភាពការណ៍ បំរ៉ែបំរួលយ៉ាងធ្ងន់ធ្ងរ។         ក្នុងពេលជាមួយនោះ កងកម្លាំងប៉ូលីសអ៊ីស្រាអ៊ែលត្រូវស្ថិតក្នុងស្ថានភាព ត្រៀម​ខ្លួនជាស្រេចលើទូទាំងប្រទេស ជាពិសេសនៅជុំវិញតំបន់កំពុងកើតមាន ឡើងភាព តានតឹងរវាងជនឥស្លាម​និងជនអារ៉ាប់ ក្រោយពីការចាប់ជម្រិតនិង សម្លាប់និស្សិត អ៊ីស្រាអ៊ែលចំនួន៣នាក់ និងការសម្លាប់យុវជនជំទង់ប៉ាឡេស្ទីន ១នាក់នៅ Jerusalem៕  

More