អ៊ីតាលីនិងអេស្ប៉ាញចាប់ខ្លួនមុខសញ្ញាមួយចំនួនទាក់ទិនដល់ពួកឧទ្ទាម IS
23/07/2015 07:53
(VOVworld)-នាថ្ងៃទី២២កក្កដា ប៉ូលីសអ៊ីតាលីបានចាប់ ខ្លួនជនទុយនេស៊ីមួយ នាក់ និងជនប៉ាគីស្ថានមួយនាក់ ដោយសង្ស័យមុខសញ្ញាទាំងនេះ

(VOVworld)-នាថ្ងៃទី២២កក្កដា ប៉ូលីសអ៊ីតាលីបានចាប់ខ្លួនជនទុយនេស៊ីមួយ នាក់ និងជនប៉ាគីស្ថានមួយនាក់ដោយសង្ស័យមុខសញ្ញាទាំងនេះ មានឧបាយ កល់វាយ ប្រហារភេវកម្ម និងផ្សព្វផ្សាយសារលើបញ្ហាញអ៊ឺនធឺណែតគាំទ្រអង្គការ “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាស។តាមសេចក្តីជូនដំណឹងរបស់បូលីស មុខសញ្ញា ជនជាតិទុយនេ ស៊ីនេះ បានបង្កើតគណនីលើបញ្តាញសង្គម Twitter និងបង្ហោះ សារគំរាមកំហែង ជាច្រើនដែលចុះហត្ថលេខា IS លើរូបភាពទីតាំងល្បីឈ្មោះចំនួន២របស់អ៊ីតាលីគឺ ឆាករ៉ូម៉ាំងនិងវិហារ Milan។ ក្នុងថ្ងៃដដែល ក្រសួងមហាផ្ទៃ អេស្ប៉ាញបានឲ្យដឹងថា ប៉ូលីសរបស់ប្រទេសនេះ សហការជាមួយរដ្ឋអំណាចម៉ារុក ចាប់ខ្លួនមុខសញ្ញាមួយ នាក់ពីបទផ្សព្វផ្សាយនិងជ្រើសរើសសមាជិកឲ្យ IS ។ នេះជា ផ្នែក១ក្នុងយុទ្ធនាការ ប្រឆាំងនឹងបណ្តាញចាប់ពង្រត់នារីបញ្ចូនទៅស៊ីរីនិងអ៊ីរ៉ាក់ ផងដែរ៕
Related





