ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសហការជាមួយសាលាក្រុងទីក្រុងបារីសរៀបចំជំនួបមុខអំណរនិទាឃៈរដូវ (VOV)


Vovworld-នាយប់ថ្ងៃទី១៩កុម្ភៈ (ពោលគឺថ្ងៃទី១ខែទី១តាមច័ន្ទគតិ) ស្ថានទូត
វៀតណាមប្រចាំនៅបារាំងបានសហការជាមួយសាលាក្រុងទីក្រុង​បារីសរៀបចំ
ជំនួបមុខអំណរនិទាឃៈរដូវនៅទីស្ដីការសាលាក្រុង។

ថ្លែងមតិនៅពិធីនេះ ទេសាភិបាលរងទីក្រុងបារីសលោក Bruno Julliard បាន​ផ្ញើរជូនសហគមន៍ជនវៀតណាមនៅបារាំងរាល់សេចក្តីជូនពរល្អបំផុត។

រីឯ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son បាន
លើកត្រដែតរាល់សកម្មភាពព្រឹត្តិការណ៍ដែលបានរៀបចំផែនការសំដៅធ្វើឲ្យស៊ី
ជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-បារាំងក្នុងឆ្នាំ២០១៥។ តាម​ឯកអគ្គរដ្ឋ
ទូតថា រាល់ព្រឹត្តិការណ៍សំខាន់ៗនិងលេចធ្លោនោះនឹងរួមចំណែកនាំ​ទំនាក់ទំនង
វៀតណាម-បារាំងសក្តិសមនឹងដៃគូយុទ្ធសាស្ត្រ។

នាថ្ងៃទី១៩កុម្ភៈ និស្សិតវៀតណាមដែលកំពុងរៀននៅសកលវិទ្យាល័យ
​ហិរញ្ញវត្ថុសហព័ន្ធរុស្ស៊ីបានរៀបចំពិធីមហោស្រពម្ហូបអាហារនិងសិល្បៈអំណរឆ្នាំ
​ថ្មីមមែសប្តស័ក។ លោក Konstantin Simonov នាយករងទីមួយនៃ​សាលា​បាន​ឲ្យដឹង
ថា៖

“យើងខ្ញុំសប្បាយរីករាយនិងឃើញថា បានរៀនពីនិស្សិតវៀតណាម​និង​និស្សិត
បណ្ដាប្រទេសអំពីប្រការថ្មី។ គេបាននាំមករាល់ផ្នែកវប្បធម៍ដ៏ល្អស្អាត។”

មិត្ត Nguyen Phuong Thao និស្សិតឆ្នាំទី២សកលវិទ្យាល័យហិរញ្ញវត្ថុ​សហព័ន្ធរុស្ស៊ី
បានចែករំលែកថា៖

“ចូលរួមារាល់សកម្មភាពដូច្នេះ ខ្ញុំបានឃើញថាមិត្តនិស្សិតរុស្ស៊ីក៏ដូចជា​ប្រទេស
ផ្សេងៗលើពិភពលោកសុទ្ធតែចង់ស្វែងយល់អំពីផ្នែកវប្បធម៍ប្រពៃណី​របស់វៀត
ណាម។​យើងខ្ញុំបានរៀបចំធ្វើម្ហូបអាហារសម្ដែងសិល្បៈពោពេញទៅ​ដោយផ្នែកវប្បធម៍ប្រពៃណីវៀតណាម។”

នាវេលាម៉ោង៨យប់ថ្ងៃទី១៨កុម្ភៈ ជនវៀតណាមនៅ​ព្រះរាជាណាចក្រ​អង់គ្លេស
បានប្រមូលផ្ដុំនៅវត្ត Linh Son នៅទីក្រុងឡុងដើម្បីត្រៀមរៀបចំពិធី​បុណ្យអំណរឆ្នាំថ្មី
ផងដែរ៕