VOV WorldVOV World
អង្គភាពអាជីវកម្មទីក្រុងហូជីមិញចាប់ផ្តើមផលិតកម្មនាដើមឆ្នាំ
22/02/2013 07:08
(VOV)_ក្រោយរយះពេលសំរាក់បុណ្យតេត ប្រពៃណី ឆ្នាំ ២០១៣ ​បណ្ដាអង្គភាពអាជីវកម្មទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)បានចាប់ផ្តើមផលិតកម្ម និងបានមានពាក្យបញ្ជា​ទំនិញ ដល់ចុងខែមិថុនា ឆ្នាំ ​២០១៣។
អង្គភាពអាជីវកម្មទីក្រុងហូជីមិញចាប់ផ្តើមផលិតកម្មនាដើមឆ្នាំ
(VOV)_ក្រោយរយះពេលសំរាក់បុណ្យតេត ប្រពៃណី ឆ្នាំ ២០១៣ ​បណ្ដាអង្គភាព អាជីវកម្ម ទីក្រុងហូ ជីមិញ (ភាគខាងត្បូងវៀតណាម)បានចាប់ផ្តើមផលិតកម្ម និងបាន មានពាក្យបញ្ជា​ទំនិញ ដល់ចុងខែមិថុនា ឆ្នាំ ​២០១៣។ នៅក្រុមហ៊ុនភាគហ៊ុន Long Son ជាអង្គភាពអាជីវកម្មមួយ កែច្នៃ​គ្រាប់ស្វាយច័ន្ទី នាំចេញនៅមណ្ឌលឧស្សាហកម្ម Tan Binh ក្នុងបណ្ដាថ្ងៃ​ដើម​ឆ្នាំ​នេះ​ ក្រុមហ៊ុនកំពុងសកម្មត្រៀមរៀបចំទំនិញដើម្បីនាំចេញ ទៅទីផ្សារ​មជ្ឈឹមបូពារិ៍ និងអាមេរិក។ នេះក៏​ជាឡូទំនិញដើមដំបូងរបស់ក្រុមហ៊ុន ក្នុងឆ្នាំ  ២០១៣នេះ  ជាមួយតំលៃចំនួនជិត ១០០ ពាន់ដុល្លារអាមេរិក។ រីឯនៅ​ក្រុមហ៊ុន Tan Quang Minh (​Bidrico) ជាអង្គភាពអាជីវកម្មផលិតបណ្ដា​ប្រភេទ​​ភេសជ្ជះ នៅមណ្ឌល ឧស្សាហកម្ម  Vinh Loc គឺ ចាប់ថ្ងៃទី ១៥ កុម្ភះ ​(គឺថ្ងៃទី ៦ ខែទី១ គិតតាមច័ន្ទគតិ) កម្មករ បានចាប់ផ្តើមចូលធ្វើការឡើងវិញ ដើម្បីត្រៀមរៀបចំអោយ ភេសជ្ជះត្រ​ចៀកកាំចំនួន  ៥ Container នាំចេញទៅ​ទីផ្សារ​អាមេរិក។ ទន្ទឹមនឹងការបើកទូលាយទីផ្សារនាំចេញ  Bidrico ក៏កំពុង​ជំរុញ​ខ្លាំងកម្មវិធីនាំទំនិញវៀតណាមទៅកាន់ជនបទ។ លោក Nguyen Xuan​ ​Truong ប្រធានការិយាល័យអាជីវកម្ម នៃក្រុមហ៊ុន Tan Quang Minh បានអោយ ដឹងថា÷           “ ដើម្បីរក្សារកំណើនល្អ ក្នុងឆ្នាំ ២០១៣ Bidrico នឹងពង្រឹងបណ្ដាញ​ចែកចាយ នាំ ទំ និញវៀតណាមទៅកាន់ជនបទ នាំទំនិញវៀតណាមចូលក្នុងបណ្ដាផ្សារប្រពៃណី… ជាដើម។ ក្រៅពីទីផ្សារនាំចេញចំនួន១៤ Bidrico នឹងស្វែងរកបន្ថែមទីផ្សារនាំចេញ  បង្កើនការស្វែងរកដៃគូបរទេសនានា ផងដែរ៕ ” អង្គភាពអាជីវកម្មទីក្រុងហូជីមិញចាប់ផ្តើមផលិតកម្មនាដើមឆ្នាំ(internet)