VOV WorldVOV World
អង្គភាពអាជីវកម្មសឹង្ហបុរី៖វៀតណាមជាកន្លែងវិនិយោគពោពេញទៅដោយសក្តានុភាព
12/03/2014 08:37
Vovworld-បណ្ឌិត Admad Md Magrad អនុប្រធានក្រុមអង្គភាពអាជីវកម្ម​អាស៊ានចំណុះសម្ព័ន្ធសមាគមផលិតកម្មសឹង្ហបុរី (SMF) បានសង្កត់ធ្ងន់ថា វិនិយោគិន​មានសក្ដានុភាពអាចចាត់ទុកវៀតណាមជាកន្លែងដើម្បីវិនិយោគក្នុង​រយៈពេលខាងមុខ ពិសេសគឺវិនិយោគចូលក្នុងសកម្មភាពផលិតកម្ម។
អង្គភាពអាជីវកម្មសឹង្ហបុរី៖វៀតណាមជាកន្លែងវិនិយោគពោពេញទៅដោយសក្តានុភាព
ក្រុមអង្គភាពអាជីវកម្មអាស៊ានចំណុះសម្ព័ន្ធសមាគមផលិតកម្មសឹង្ហបុរី (SMF)(smfederation.org.sg)         Vovworld-បណ្ឌិត Admad Md Magrad អនុប្រធានក្រុមអង្គភាពអាជីវកម្ម​អាស៊ានចំណុះសម្ព័ន្ធសមាគមផលិតកម្មសឹង្ហបុរី (SMF) បានសង្កត់ធ្ងន់ថា វិនិយោគិន​មានសក្ដានុភាពអាចចាត់ទុកវៀតណាមជាកន្លែងដើម្បីវិនិយោគក្នុង​ រយៈពេលខាងមុខ ពិសេសគឺវិនិយោគចូលក្នុងសកម្មភាពផលិតកម្ម។​ ថ្លែងមតិ នៅ​ខាងក្រៅសិក្ខាសាលា “អាជីវកម្មនៅវៀតណាម”ដោយ SMF រៀបចំនាថ្ងៃទី​ ១១មិនា​នៅសឹង្ហបុរី បណ្ឌិត Admad បានលើកច្បាស់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ច្បាប់របស់វៀតណាមដែលទាក់ទិនដល់សកម្មភាពអាជីវកម្មត្រូវបានកែលំអរ និងងាយស្រួលសំរាប់អាជីវកម្ម។​ ក្នុងពេលនោះលោក Daniel Pok នាយកជំរុញ​វិនិយោគចំណុះក្រុមហ៊ុនគ្រប់គ្រងមណ្ឌលឧស្សាហកម្ម Semcorp បាន​អះអាង​ថា វៀតណាមជាកន្លែងមកបន្តរបស់វិនិយោគិន។ រីឯលោក Low Beng Tin សហអនុប្រធានក្រុមអង្គភាពអាជីវកម្មអាស៊ាន បានសង្កត់ធ្ងន់ថា SMF នឹងផ្គត់​ ផ្គង​ព័ត៌មានសំរាប់អង្គភាពសឹង្ហបុរីដែលចង់វិនិយោគចូលមកវៀតណាមនិង កាណាល់​មួយក្នុងចំណោមការណាល់ព័ត៌មានគឺរៀបចំសិក្ខាសាលា៕

More