VOV WorldVOV World
អង្គភាពអាជីវកម្មវៀតណាមជាច្រើនធ្វើសកម្មភាពនៅរុស្ស៊ីប្រកបដោយមានប្រសិទ្ធភាព
08/11/2013 08:35
(VOVworld) – នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្ម វៀតណាមជាច្រើនធ្វើ សកម្មភាពលើគ្រប់វិស័យ នៅសហព័ន្ធរុស្ស៊ីប្រកបដោយមានប្រសិទ្ធភាព។
អង្គភាពអាជីវកម្មវៀតណាមជាច្រើនធ្វើសកម្មភាពនៅរុស្ស៊ីប្រកបដោយមានប្រសិទ្ធភាព
ប្រធានសមាគមអង្គភាពអាជីវកម្មវៀតណាមនៅសហព័ន្ធរុស្ស៊ី លោក Tran Dang Chung (Image: VOV) (VOVworld) – នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្មវៀតណាមជាច្រើនធ្វើ សកម្មភាពលើគ្រប់វិស័យនៅសហព័ន្ធរុស្ស៊ីប្រកបដោយមានប្រសិទ្ធភាព។ នេះគឺជាការអះអាងរបស់ប្រធានសមាគមអង្គភាពអាជីវកម្មវៀតណាមនៅ សហព័ន្ធរុស្ស៊ី លោក Tran Dang Chung ក្នុងបទសម្ភាសហ៍ជាមួយអ្នកយក ព័ត៌មាន នៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជិតនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ តាម លោក Tran Dang Chung ថា៖ បណ្ដាអង្គភាពអាជីវកម្មវៀតណាមនៅរុស្ស៊ី ត្រូវបានបង្កើតក្នុងប៉ុន្មានឆ្នាំ ១៩៩០។ ជំនះពុះពារលើការលំបាកសាកល្បង ជាច្រើន បណ្ដាអង្គភាពអាជីវកម្មបាន អភិវឌ្ឍន៍ចីរភាពនិងវិនិយោគចូលក្នុង វិស័យមួយចំនួន៖ “អង្គភាពអាជីវកម្មរបស់វៀតណាមនៅរុស្ស៊ីបានបង្កើតការងារធ្វើជាច្រើន សំរាប់ ជនវៀតណាម ក៏ដូចជា ជនរុស្ស៊ី ដែលបានរួមចំណូលចំនួនប្រាក់ មិនតូចក្នុងថវិការ សហព័ន្ធ។ ជាពិសេសលើវិស័យកែច្នៃម្ហូបអាហារ ក្រុមហ៊ុន FJ Group រួមជាមួយ អង្គភាពអាជីវកម្មមួយចំនួនផ្សេងៗទៀត មានចំណាយជិត ១ ពាន់លាន ដុល្លា ជារៀលរាល់ឆ្នាំ ដែលស្រូបយក ៦% - ៧% ទីផ្សារម្ហូបអាហារ fast food។ វិស័យ ទី ២ គឺផលិតកម្មស្បែក ជើងនិងសំលៀកបំពាក់។ វិស័យទី ៣ គឺ អាជីវកម្មបណ្ដាមជ្ឈមណ្ឌល ពាណិជ្ជកម្ម។ ក្រុមហ៊ុនលេចធ្លោលើវិស័យនេះគឺក្រុមហ៊ុន Incentra ដែលជាវិនិយោគិននៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Hanoi នៅទីក្រុងមូស្គូរ។ ក្នុងពេលមជ្ឈមណ្ឌលពាណិជ្ជកម្ម ហាណូយ ដាក់ឲ្យមានសកម្មភាពនេះ គឺជាទីកន្លែងទំនុកទុកចិត្តសំរាប់បណ្ដាអង្គភាពអាជីវកម្មវៀតណាមនៅ រុស្ស៊ី ក៏ដូចជា នៅវៀតណាម ក្នុងការនាំចេញមុខទំនិញរបស់វៀតណាម ទៅទីផ្សាររុស្ស៊ី៕”

More