អង្គការបណ្តាប្រទេសទ្វីបអាមេរិកបង្កើតគណះបេសកកម្មការពិតអំពីប៉ារ៉ាហ្គាយ
27/06/2012 10:19
VOV- ថ្ងៃទី២៦មិថុនា ក្រោយពីកិច្ចប្រជុំវិសាមញ្ញ១ របស់អង្គការបណ្តា ប្រទេសទ្វីបអាមេរិក(OAS)នៅ ទីក្រុងវ៉ាស៊ីនតោន(អាមេរិក)អគ្គលេខាធិការ OAS លោក José Miguel Insulza បានឲ្យដឹងថា៖អង្គការនេះនឹងចាត់គណះ

ប្រធានាធិបតីប៉រ់ាហ្គាយរៀបចំសន្និសីទកាសែតយល់ព្រមចេញទៅ(រូបថត៖ Internet) VOV- ថ្ងៃទី២៦មិថុនា ក្រោយពីកិច្ចប្រជុំវិសាមញ្ញ១របស់អង្គការបណ្តា ប្រទេសទ្វីបអាមេរិក(OAS)នៅទីក្រុងវ៉ាស៊ីនតោន(អាមេរិក)អគ្គលេខាធិការ OAS លោក José Miguel Insulza បានឲ្យដឹងថា៖អង្គការនេះនឹងចាត់គណះ ប្រតិភូ១ទៅកាន់ប៉ារ៉ាហ្គាយ ដើម្បីស្វែងរក “ការពិត” ក្រោយពីរឿងព្រិទ្ធសភា ប្រទេសនេះបោះឆ្នោតទម្លាក់ប្រធានាធិបតីស្របតាមរដ្ឋធម្មនុញ្ញ Fernando Lugo ចេញពីអំណាច។តាមលោកJosé Miguel Insulza ថា៖ភារកិច្ចរបស់ OAS គឺប្រមែ ប្រមូលរាល់ព័ត៍មានដើម្បីអង្គការនេះអាចលើកឡើងនូវសេចក្តី សំរេចត្រឹមត្រូវ។ ក្នុងពេលនោះការដែលប្រធានាធិបតីស្របតាមរដ្ឋធម្មនុញ្ញ ប៉ារ៉ាហ្គាយត្រូវព្រឹទ្ធ សភាប្រទេសនេះបោះឆ្នោតដកទំនុកចិត្តពីប្រធានាធិបតីត្រូវបណ្តាប្រទេស អាមេរិកឡាទីនថ្កោលទោសយ៉ាងខ្លាំងក្លា។ថ្ងៃទី២៦មិថុនាក្រសួងការបរទេស គុយបាជូនដំណឹងអំពីសេចក្តីសំរេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅ Asunciónឲ្យត្រឡប់ទៅកាន់ប្រទេសវិញដើម្បីប្រឆាំងជំទាស់ ការទម្លាក់ប្រធានា ធិបតីប៉ារ៉ាហ្គាយចេញពីអំណាច។ដូច្នេះ គិតមកដល់ ពេលនេះមានប្រទេសចំនួន ១១បានដកឬកោះហៅឯកអគ្គរដ្ឋទូតឲ្យទៅ កាន់ប្រទេសវិញដើម្បីប្រឆាំង ជំទាស់សវនាការជំនុះជំរះនយោបាយនៅព្រិទ្ធសភាប៉ារ៉ាហ្គាយកាលពីថ្ងៃទី២២ មិថុនាកន្លងទៅដែលនាំទៅដល់ការទម្លាក់ ប្រធានាធិបតីFernando Lugoចេញ ពីអំណាច-ជាអំពើ១ដែលត្រូវប្រទេស ជាច្រើនចាត់ទុកថាជាការធ្វើរដ្ឋប្រហារ១៕
Related





