VOV WorldVOV World
អង់គ្លេសជួយឧបត្ថម្ភវៀតណាមក្នុងការជំនះពុះពារផលវិបាកពីគ្រាប់មីន
24/10/2013 06:18
(VOVworld)-ចក្រភពអង់គ្លេសបានដំណើការជួយ ឧបត្ថម្ភវៀតណាមក្នុងសកម្មភាពរាវរកគ្រាប់មីន កសាងព័ត៌មានអំពីស្ថានភាពបំពុល ជួយឧបត្ថម្ភ ជនរងគ្រោះ និងបង្កើនការយល់ដឹងនៅក្នុងសហគមន៌ ។
អង់គ្លេសជួយឧបត្ថម្ភវៀតណាមក្នុងការជំនះពុះពារផលវិបាកពីគ្រាប់មីន
លោក Alan Duncan និងលោក Nguyen Trong Dam (TTXVN) (VOVworld)-ចក្រភពអង់គ្លេសបានដំណើការជួយឧបត្ថម្ភវៀតណាមក្នុងសកម្មភាពរាវ រកគ្រាប់មីន កសាងព័ត៌មានអំពីស្ថានភាពបំពុល ជួយឧបត្ថម្ភជនរងគ្រោះ និងបង្កើន ការយល់ដឹងនៅក្នុងសហគមន៌ ។ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៌អន្តរជាតិអង់គ្លេស (DFID)លោក Alan Duncan បានជូនព័ត៌មាននេះក្នុងជំនួបធ្វើការជាមួយអនុ រដ្ឋមន្រ្តីក្រ សួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Nguyen Trong Damប្រធាន ក្រុមការងាររបស់កម្មវិធីសកម្មភាពជាតិ ជំនះពុះពារផលវិបាកពីគ្រាប់មីនក្រោយ សង្គ្រាមវៀតណាមនាថ្ងៃទី២១តុលា។ ក្នុងជំនួបធ្វើការ វៀតណាមបានដាក់សំណើរ អំពីការចុះហត្ថលេខាលើអនុស្សារណជួយសហប្រតិបត្តិការលើវិស័យជំនះពុះពារផល វិបាកពីគ្រាប់មីន រវាងវៀតណាមនិងចក្រភពអង់គ្លេស។ វៀតណាមក៏ មានគោល បំណងចង់ឲ្យរដ្ឋាភិបាលចក្រភពអង់គ្លេសគាំទ្រការបង្កើត និងចូលរួមក្រុមអ្នកធ្វើ ហិរញ្ញបទានការងារជំនះពុះពារផលវិបាកពីគ្រាប់មីននៅវៀតណាមផងដែរ។         តាមគំរោង កម្មវិធីសកម្មភាពជាបន្តរបស់អង់គ្លេសសំដៅជួយឧបត្ថម្ភវៀត ណាមជំនះពុះពារផលវិបាកពីគ្រាប់មីននិងអូសបន្លាយក្នុងរយៈ ២ដល់៣ឆ្នាំខាង មុខ៕

More