VOV WorldVOV World
អ្នកនេសាទ Khanh Hoa ចេញទៅកន្លែងនេសាទ Truong Sa
24/02/2015 10:09
Vovworld-នាព្រឹកថ្ងៃទី២៤កុម្ភៈ (ពោលគឺថ្ងៃទី៦ខែទី១តាម ច័ន្ទកតិ) នាវា​នេសាទ​ត្រីរាប់រយរបស់ខេត្ត Khanh Hoa
អ្នកនេសាទ Khanh Hoa ចេញទៅកន្លែងនេសាទ Truong Sa
អ្នកនេសាទ Khanh Hoa ចេញទៅកន្លែងនេសាទ Truong Sa (VOV)         Vovworld-នាព្រឹកថ្ងៃទី២៤កុម្ភៈ (ពោលគឺថ្ងៃទី៦ខែទី១តាមច័ន្ទកតិ) នាវា​នេសាទ ​ត្រីរាប់រយរបស់ខេត្ត Khanh Hoa បានចាប់ផ្ដើមបើកសមុទ្រឈានទៅ​កន្លែង​នេសាទ Truong Sa របស់ខេត្ត Khanh Hoa។ លោក​ Mai Thanh Phuc ម្ចាស់​នាវាមួយនេសាទត្រី ធូណាសាគរនៅដំបន់សមុទ្រ Truong Sa បានឲ្យដឹង​ថា អ្នកនេសាទសប្បាយរីករាយ ដោយសារបណ្ដាដំណើរទៅលំហរសមុទ្រចុងឆ្នាំ តំលៃប្រេងថយចុះ តំលៃត្រីស្ថិរភាព ហេតុនេះហើយសុទ្ធតែទទួលបាន​ជ័យជំនះ។         “ក្រោយបុណ្យតេតប្រពៃណី ដំណើរទៅសមុទ្រដំបូងពិតប្រាកដនឹងទទួល​បាន ជ័យជំនះ។ ​ស្មារតីយើងខ្ញុំសប្បាយរីករាយឈានទៅសមុទ្រច្បាមជាប់​សមុទ្រ​ក៏ជា ការពារនូវអធិបតេយ្យភាពកោះសមុទ្រ។ អាកាសធាតុ​អំណោយ​ផល តំលៃត្រីស្ថិរភាព តំលៃប្រេងក៏ថយចុះ នោះជាប្រការសប្បាយរីករាយ​របស់​អ្នក​នេសាទនៅលំហរ សមុទ្រ។​ ខ្ញុំមានចំណេញពី៣០ដល់៤០លានដុងក្នុង​ដំណើរ​ទៅ​​សមុទ្រមួយ។”         ដោយសារនៅជិតកន្លែងនេសាទត្រី Truong Sa ពីថ្ងៃទី៦ដល់ថ្ងៃទី១៥ខែទី​១​តាម ច័ន្ទកតិ បរិមាណនាវារបស់អ្នកនេសាទបណ្ដាខេត្តបែកខាងត្បូងភាគ​កណ្ដាលបាន ចេញចូលកំពង់ផែនៅខេត្ត Khanh Hoa បានកើនឡើងយ៉ាងខ្លាំង។ លោក Do Trung Hiep នាយករងមជ្ឈមណ្ឌលគ្រប់គ្រងនិងអាជីវកម្មសំណង់​ជលផលខេត្ត Khanh Hoa បានឲ្យដឹងថា៖         “បណ្ដាកំពង់ផែបានប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីទទួលនាវាក្នុង​និងក្រៅ ខេត្តដើម្បីទទួលសំភារៈក៏ដូចជាយកទំនិញឆ្លងកំពង់ផែ។ កំពង់ផែក៏មាន​កន្លែងផ្ដល់ ឥន្ធនៈ ផ្គត់ផ្គង់ត្រីដោយឡែក បង្កលក្ខណៈសំរាប់ប្រជាជនរំដោះ​ទំនិញយ៉ាងលឿន បំផុត ត្រៀមឲ្យដំណើរទៅសមុទ្រជាបន្ត៕”

More