អ្នកនេសាទ Khanh Hoa ប្តេជ្ញាចិត្តច្បាមជាប់សមុទ្រ Truong Sa – Hoang Sa

(VOV)_ចំពោះការដែលចិនបានប្រកាសបទហាមឃាត់នេសាទត្រី ដោយ​ឯក
តោភាគីនៅសមុទ្រខាងកើត ពីថ្ងៃទី១៦ ឧសភា ដល់ថ្ងៃទី១ សីហាឆ្នាំ ២០១៥ អ្នក
នេសាទ Khanh Hoa ប្តេជ្ញាចិត្តច្បាមជាប់សមុទ្រ Truong Sa – Hoang Sa។ នាវានេ
សាទរាប់រយគ្រឿង និងអ្នកនេសាទរាប់ពាន់នាក់ នៅបន្តសាមគ្គីភាពគ្នា ​ចេញទៅ
លំហរសមុទ្រ។ លោក Mai Thanh Phuc ប្រធានក្រុមអ្នកនេសាទ​ត្រី​Truong Sa ជំ
នាញនេសាទត្រីធូណា បានអោយដឹងថា៖

“ យើងខ្ញុំនៅបន្តច្បាមជាប់សមុទ្រក្នុងរយៈពេលយូរជាង ដើម្បីផលិតកម្ម។​
បទហាមឃាត់របស់ចិនចំពោះយើងខ្ញុំជាមឃះ និងមិនសមហេតុសមផលឡើយ។
សមុទ្រនេះគឺរបស់វៀតណាម ខ្ញុំជាជនវៀតណាម បានជាខ្ញុំបាននេសាទនៅលើ
សមុទ្ររបស់វៀតណាម។”

លោក Le Thanh Quang លេខាធិការគណៈកម្មាធិការបក្ស និងជា​ប្រធាន​
ក្រុមប្រឹក្សារប្រជាជនខេត្ត Khanh Hoa បានអោយដឹងថា៖ ​ការដែលចិនប្រកាស​
បទហាមឃាត់នេសាទនៅសមុទ្រខាងកើតគឺអំពើខុសឆ្គង់។ វៀតណាមប្រឆាំង​
ជំទាស់អំពើខុសច្បាប់​និងមិនសមហេតុសមផលឡើយ។

“ នាវារបស់អ្នកនេសាទនឹងមានប៉ូលីសសមុទ្រ បណ្ដាកងកម្លាំងវៀតណាម
​នៅសមុទ្រការពារ ដើម្បីនេសាទ។ សមុទ្ររបស់យើង គឺយើងអាចនេសាទនៅ
លើសមុទ្ររបស់ខ្លួន បទហាមឃាត់របស់គេគឺ​មិនសមហេតុសមផលឡើយ។
បណ្ដាសកម្មភាព​រំលោភដូច្នេះ យើង​និងសហគមន៍អន្តរជាតិត្រូវ​ឡើងសម្លេង
ប្រឆាំងជំទាស់ដែរ៕”