VOV WorldVOV World
អ្នកសង្កេតការចុងក្រោយនៃអ.ស.បចាកចេញពីស៊ីរី
22/08/2012 07:07
(VOV)-នាថ្ងៃទី២១សីហា រថយន្តមួយចំនួនបានដឹក សមាជិកចុងក្រោយរបស់ក្រុមអ្នកសង្កេតការ អ.ស.ប នៅស៊ីរីបានចាកចេញពី Damacus ទៅកាន់រដ្ឋធានី Beirut របស់Lebanon។
អ្នកសង្កេតការចុងក្រោយនៃអ.ស.បចាកចេញពីស៊ីរី
ឧបនាយករដ្ឋមន្រ្តីស៊ីរី Qadri Jamil (រូបថតៈ Internet) (VOV)-នាថ្ងៃទី២១សីហា រថយន្តមួយចំនួនបានដឹកសមាជិកចុងក្រោយរបស់ក្រុម អ្នកសង្កេតការ អ.ស.ប នៅស៊ីរីបានចាកចេញពី Damacus ទៅកាន់រដ្ឋធានី Beirut របស់Lebanon។ ក្រោយពី៤ខែបេសកកម្មឃ្លាំមើលបទឈប់បាញ់រវាងកងទ័ពរដ្ឋា ភិបាលរបស់ប្រធានាធិបតី Basha al-Assad ជាមួយ​បណ្តាភាគីប្រឆាំងនៅទូទាំង ប្រទេសស៊ីរីមិនទទួលបានជោគជ័យ អ្នក​សង្កេតការយោធាទាំងអស់៣០០នាក់ របស់អ.ស.បនាថ្ងៃទី១៩សីហាបានបញ្ឈប់គ្រប់ការងារ របស់ខ្លួននៅប្រទេស អស្ថិរភាពនៃតំបន់មជ្ឈឹមបូព៌ានេះ។ តាមផែនការ សមាជិកចុងក្រោយនៃក្រុមអ្នក សង្កេតការនេះ នឹងចាកចេញពី ស៊ីរីយឺតបំផុតគឺថ្ងៃទី២៤សីហាខាងមុខ។         ក៏ក្នុងថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្រ្តីស៊ីរីទទួលបន្ទុកបណ្តាបញ្ហាសេដ្ឋកិច្ច Qudri Jamil បានជូនដំណឹងថា ស៊ីរីត្រៀមខ្លួនជាស្រេចពិភាគ្សាអំពីការលាលែង ពីដំណែង របស់ប្រធានាធិបតី Basha al-Assad សំដៅបញ្ឈប់ស្ថានភាពបង្ហូរឈាមនៅស៊ីរីធ្វើឲ្យ មនុស្សជាង ២ម៉ឺន៣បាន់នាក់ត្រូវស្លាប់ក្នុងអំឡុង១៧ខែកន្លងមក៕

More