អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយ ព្រឹទ្ធសមាជិកជប៉ុន
04/03/2014 10:36
(VOV)_ថ្លែងមតិនៅក្នុងពិធីទទួលជួបជាមួយព្រឹទ្ធសមាជិកជប៉ុន លោក Keizo Takemi នាថ្ងៃទី ៤ មិនា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជួបសន្ទនាសមាជិកព្រឹទ្ធសភាជប៉ុនKeizo Takemi (TTXVN) (VOV)_ថ្លែងមតិនៅក្នុងពិធីទទួលជួបជាមួយព្រឹទ្ធសមាជិកជប៉ុន លោក Keizo Takemi នាថ្ងៃទី ៤ មិនា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖វៀតណាមមានគោលបំណង បង្កើន កិច្ចសហប្រតិបត្តិការថែមទៀត ជាមួយជប៉ុនក្នុងការសម្រេចបែបបទខឿន សេដ្ឋកិច្ចទីផ្សារ អភិវឌ្ឍន៍ប្រភពធនធានមនុស្សគុណភាពខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ ព្រមៗគ្នា…។ល។ វាយតំលៃខ្ពស់ចំពោះការរួមវិភាគទាននានារបស់សាស្ត្រចារ្យ Keizo Takemi ព្រឹទ្ធសមាជិកជប៉ុន សំរាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើថា៖ ក្នុងតួនាទីរបស់ខ្លួន សាស្ត្រចារ្យ KeizoTakemi នឹងបន្តគាំទ្រវៀត ណាម ក្នុងបណ្ដាគំរោងការណ៍ ODA និយាយរួម និងសំរាប់ផ្នែកសុខាភិបាល និយាយដោយឡែក។ រីឯ សាស្ត្រចារ្យ Keizo Takemi បានអះអាងថានឹងបន្តរួមវិភាគទានយ៉ាងសកម្មជាងទៀតសំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែកទៀតផង៕
Related




