VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son ទៅសាក់សួរសុខទុក្ខគ្រួសារយុទ្ធជនពលីនៅខេត្ត Dak Lak
25/07/2012 11:01
នាព្រឹកថ្ងៃទី ២៥ កក្កដា អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son និងក្រុមការងាររបស់ការិយា ល័យរដ្ឋសភាវៀតណាម បានអញ្ចើញទៅសាក់សួរ សុខទុក្ខ និងជូនអំណោយចំពោះបណ្ដាវីរអ្នកម្តាយ វៀតណាម គ្រួសារយុទ្ធជនពលីមួយចំនួន យុទ្ធជនពិការ ឆ្នើមនៅក្នុងតំបន់ខេត្ត Dak Lak
អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son ទៅសាក់សួរសុខទុក្ខគ្រួសារយុទ្ធជនពលីនៅខេត្ត Dak Lak
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ កក្កដា ) នាព្រឹកថ្ងៃទី ២៥ កក្កដា អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son និងក្រុមការងាររបស់ការិយាល័យរដ្ឋសភាវៀតណាម បានអញ្ចើញទៅសាក់សួរសុខទុក្ខ និងជូនអំណោយចំពោះបណ្ដាវីរអ្នកម្តាយវៀតណាម គ្រួសារយុទ្ធជនពលីមួយចំនួន យុទ្ធជនពិការឆ្នើមនៅក្នុងតំបន់ខេត្ត Dak Lak និងអុចធុបនៅឈាបនដ្ឋានយុទ្ធជនពលី ខេត្ត។ អនុប្រធានរដ្ឋសភាបានវាយតំលៃយ៉ាងខ្ពស់ ខេត្ត Dak Lak ជាតំបន់មួយមាន បរិមាណគ្រួសារគោលនយោបាយច្រើន យុទ្ធជនពិការ យុទ្ធជនជំងឺ យុទ្ធជនពលី ហើយមានសកម្មភាពជាក់ស្ដែងជាច្រើន សម្ដែងនូវការដឹងគុណ និងការទទួលខុស ត្រូវខ្ពស់។អនុប្រធានរដ្ឋសភា Huynh Ngoc Son បានស្នើខេត្ត Dak Lak ត្រូវការបន្ត កសាងផែនការ និងមានវិធានការដើម្បីធ្វើយ៉ាងល្អប្រសើរជាង ការងារតបស្នង សង់គុណចំពោះយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី អ្នកមានគុណូ បការះចំពោះបដិវត្តន៍៕