VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយសមភាគីគុយបា
27/03/2015 09:45
(VOVworld) - អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន អះអាងនូវគោលនយោបាយ មុនក៏ដូចជាក្រោយនិងអាទិភាពចម្បងរបស់វៀតណាម ក្នុងការបង្កើនទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហ ប្រតិបតិ្តការលើគ្រប់វិស័យជាមួយ គុយបា។
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយសមភាគីគុយបា
(VOVworld) - នាថ្ងៃទី២៧ មិនា នៅជំនួបសន្ទនាជាមួយលោកស្រី Ana Maria Machado អនុប្រធានរដ្ឋសភារដ្ឋអំណាចប្រជាជនគុយបាក្នុងឱកាសមកចូលរួមមហា សន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) នៅទីក្រុង ហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះ អាងនូវគោលនយោបាយមុនក៏ដូចជាក្រោយនិងអាទិភាពចម្បងរបស់វៀតណាម ក្នុងការបង្កើនទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបតិ្តការលើគ្រប់វិស័យ ជាមួយ គុយបា។លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា ក្រុម សមាជិកសភា មិត្តភាពនៃប្រទេសទាំង២ បង្កើនការផ្លាស់ប្ដូរ ស្វែងរកវិធានការ ជាក់ស្ដែងសំដៅបង្កើន ការយល់ដឹងគ្នាទៅវិញទៅមក ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាង រដ្ឋសភានៃប្រទេសទាំង២នាពេលខាងមុខ។ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) និងសមភាគីគុយបាលោកស្រី Ana Maria Machado (រូបថត៖TTXVN) រីឯខ្លួនវិញ លោកស្រី Ana Maria Machado បានវាយតំលៃខ្ពស់ចំពោះការងារត្រៀម រៀបចំ បដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់វៀតណាម ព្រមទាំងជឿជាក់ថា មហាសន្និ បាត IPU ១៣២ នឹងទទួលបានជោគជ័យដ៏ល្អប្រសើរ៕