អនុប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Quang Tri
19/07/2013 11:27
(VOV)_ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី ៦៦ ទិវាយុទ្ធជនពលី យុទ្ធជន ពិការ ថ្ងៃទី ២៧ កក្កដា នារសៀលថ្ងៃទី ១៨ កក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan និងក្រុមការងារ បានអញ្ជើញទៅបំពេញការងារនៅ ខេត្ត Quang Tri
អនុប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Quang Tri(TTXVN) (VOV)_ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី ៦៦ ទិវាយុទ្ធជនពលី យុទ្ធជនពិ ការ ថ្ងៃទី ២៧ កក្កដា នារសៀលថ្ងៃទី ១៨ កក្កដា អនុប្រធានរដ្ឋវៀតណាម លោក ស្រី Nguyen Thi Doan និងក្រុមការងារ បានអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម)។ បន្ទាប់ពីពិធីអូចធុប ថ្វាយផ្កា គោរពវិញ្ញាណ ក្ខ័ណ្ឌ បណ្ដាវីរជន យុទ្ធជនពលីនៅឈាបនដ្ឋានជាតិ Truong Son និង ឈាបន ដ្ឋានជាតិ ផ្លូវទី៩ អនុប្រធានរដ្ឋ Nguyen Thi Doan បានទៅទស្សនាឃុំគំរូអំពីការ កសាងជនបទថ្មី Vinh Thach ស្រុក Vinh Linh ខេត្ត Quang Tri។ អនុប្រធានរដ្ឋ បានស្ងើចសរសើរ និងកត់សម្គាល់នូវរាល់ការខំប្រឹងប្រែងរបស់រដ្ឋអំណាចនិង ប្រជាជនតំបន់ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ដោយបានប្រមូលផ្តុំកសាង ស្រុកកំណើត Vinh Thach ស្រុក Vinh Linh កាន់តែផ្លាស់ប្តូរថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋ Nguyen Thi Doan បានជូនអំណោយចំនួន២០ ចំណែកសំរាប់គ្រួសារគោលនយោបាយរបស់ស្រុកទៀតផង៕
Related




