VOV WorldVOV World
អនុរដ្ឋមន្ត្រីកាបររទេសស៊ុយអែតទៅដំណើរទស្សនកិច្ចនៅវៀតណាម
20/03/2014 08:04
(VOVworld) – ដំណើរទស្ស នកិច្ចនៅវៀតណាមរបស់លោក Belfrage គឺជាព្រឹត្តិការណ៍សំខាន់នៃផ្នែកការទូត របស់ស៊ុយអែត ព្រមទាំង និងជាសកម្មភាពដ៏មានអត្ថន័យក្នុងកាលៈទេសៈ ប្រទេសទាំង ២ រំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត។
អនុរដ្ឋមន្ត្រីកាបររទេសស៊ុយអែតទៅដំណើរទស្សនកិច្ចនៅវៀតណាម
ពិធីទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Frank Belfrage  (Image: Vietnam+) (VOVworld) – ក្នុងពិធីទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Frank Belfrage នារសៀលថ្ងៃទី ១៩ មិនា នៅទីក្រុងហាណូយ ឧបនាយក រដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានចាត់ទុកថា៖ ដំណើរទស្ស នកិច្ចនៅ វៀតណាមរបស់លោក Belfrage គឺជាព្រឹត្តិការណ៍សំខាន់នៃផ្នែកការទូតរបស់ ស៊ុយអែត ព្រមទាំង និងជាសកម្មភាពដ៏មានអត្ថន័យក្នុងកាលៈទេសៈ ប្រទេស ទាំង ២ រំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការ ទូត។ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា៖ រដ្ឋាភិបាលវៀតណាមកំពុង អនុវត្តគោលនយោបាយនិងវិធានការជាច្រើនសំដៅបង្កលក្ខណៈងារស្រួល សំរាប់ អង្គភាពអាជីវកម្មស៊ុយអែតវិនិយោគធ្វើអាជីវកម្មយូរអង្វែងនិងចីរភាព នៅវៀត ណាម។ អនុរដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Frank Belfrage បាន សង្កត់ធ្ងន់ ថា៖ ដោយមានកិត្យានុភាពសនិងតួនាទីរបស់ខ្លួនក្នុងសហភាពអឺរ៉ុប (EU) ស៊ុយអែតនឹងបន្តគាំទ្រវៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យជាមួយ EU ជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការចរចារ FTA រវាង វៀតណាមនិង EU ជាដើម៕

More