VOV WorldVOV World
អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការសន្តិសុខរដ្ឋសភាជាន់ទាបជប៉ុន
08/07/2014 10:26
(VOV)_នារសៀលថ្ងៃទី ៧ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយទោ Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបាន​ទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការសន្តិសុខរដ្ឋសភាជាន់ទាបជប៉ុន ដឹកនាំដោយលោក Eto Akinori សមាជិកសភាជាន់ទាប​គណបក្ស​
អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការសន្តិសុខរដ្ឋសភាជាន់ទាបជប៉ុន
លោក Eto Akinori និងឧត្តមសេនីយទោ Nguyen Chi Vinh (http://nguyentandung.org/)           (VOV)_នារសៀលថ្ងៃទី ៧ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយទោ  Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបាន​ទទួលជួបសន្ទនា​ជាមួយគណៈប្រតិភូគណៈកម្មាធិការសន្តិសុខរដ្ឋសភាជាន់ទាបជប៉ុន ដឹកនាំដោយ លោក Eto Akinori សមាជិកសភាជាន់ទាប​គណបក្ស​ប្រជាធិបតេយ្យ សេរីភាព ​ប្រធានគណៈកម្មាធិការសន្តិសុខរដ្ឋ​សភាជាន់ទាបជប៉ុន ដែលកំពុងបំពេញ​ទស្សន កិច្ច​នៅវៀតណាម។ នៅទីនេះ លោក Eto Akinori បានអះអាងថា៖ជប៉ុននឹងជួយ ឧបត្ថម្ភ​មជ្ឈមណ្ឌលរ​ក្សារ​សន្តិភាពរបស់វៀតណាម ​ក្នុងការបណ្ដុះបណ្ដាល អភិ វឌ្ឍន៍​ប្រភព​ធនធានមនុស្ស។ ​ លោក Eto Akinori ក៏មានគោលបំណងថា៖ ក្នុង​រយៈ​ពេលខាងមុខនេះ ទំនាក់ទំនងសហប្រតិបត្តិការការពារប្រទេសរវាងប្រទេសទាំង ពីរកាន់តែស៊ីជំរៅ ជាក់ស្ដែង សមស្របជាមួយទំនាក់ទំនងសហប្រតិបត្តិការ ដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រវាង​ប្រទេសទាំងពីរ ដើម្បី​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍នៅក្នុងតតំបន់។           រីឯខ្លួនវិញ អនុរដ្ឋមន្ត្រី Nguyen Chi Vinh ​បានសង្កត់ធ្ងន់ថា៖នាបច្ចុប្បន្ន​ ទំនាក់​ទំនងសហប្រតិបត្តិការអំពីការពារប្រទេស និងសន្តិសុខរវាងវៀតណាមនិងជប៉ុន  កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ តាមស្មារតីដៃគូយុទ្ធសាស្ត្រស៊ីជំរៅនិងបើកទូលាយ។ ឧត្តមសេនីយទោ Nguyen Chi Vinh ក៏បាន​ថ្លែងអំណរគុណជប៉ុន បានមានការឡើង​សម្លេងគាំទ្រវៀតណាម ប្រឆាំង​ជំទាស់ចិន បានដាក់ស្ថានីយខួង Haiyan Shinyou ៩៨១ ដោយខុសច្បាប់​នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ វៀតណាម​ ទន្ទឹមនឹងនោះ មានគោលបំណងថា៖​ជប៉ុនបន្តគាំទ្រវៀតណាម ​ក្នុងការ​តស៊ូចំពោះបណ្ដាអំពើខុសឆ្គងរបស់ចិន៕

More