VOV WorldVOV World
អនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់អតីតយុទ្ធជនអ៊ុយក្រែនអំពីវៀតណាម
20/04/2015 08:39
Vovworld-ក្នុងឱកាសចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវា ​រំដោះ​ភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ
អនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់អតីតយុទ្ធជនអ៊ុយក្រែនអំពីវៀតណាម
អនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់អតីតយុទ្ធជនអ៊ុយក្រែនអំពីវៀតណាម (VOV)         Vovworld-ក្នុងឱកាសចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវា​រំដោះ​ភាគខាង ត្បូងវៀតណាមឯកភាពប្រទេសជាតិរៀបចំដោយស្ថានទូតវៀតណាម​ប្រចាំនៅ អ៊ុយក្រែនរៀបចំ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅ​សហព័ន្ធ រុស្ស៊ីបានជួបឡើងវិញជាមួយអតីតយុទ្ធជនអ៊ុយក្រែនជាច្រើនដែលតែងតែ​ជួយ ឧបត្ថម្ភកងទ័ពវៀតណាមតស៊ូប្រឆាំងនឹងសង្គ្រាមបំផ្លាញតាមផ្លូវ អាកាសរបស់ ទាហានអាមេរិកនៅភាគខាងជើងវៀតណាមមុននេះ។​ អតីតយុទ្ធជន Vladimir Tishenko បាន​រំលឹកឡើងវិញថា៖         “ពេលនោះអង្គភាពយើងខ្ញុំជាកំលាំងដែឡបាញ់ធ្លាក់យន្តហោះទី៣៩៩,​៤០០ និង៤០១របស់អាមេរិក។ លោកប្រធានហូជីមិញបានមកទស្សនា​សមរភូមិជា កន្លែងដែលយើងខ្ញុំបោះទ័ពនិងលោកបានប្រសាសន៍ថា អង្គភាព​ណា​ដែលបាញ់ ធ្លាក់យន្តហោះទី៤០០គឺលោកប្រគល់គ្រឿងឥស្សរិយយស។ តាមបទបញ្ជារបស់ លោក មិត្តវៀតណាមបានយកសំបក់នៃយន្តហោះទី៤០០​ធ្វើជាគ្រឿងសំគាល់ ប្រគល់ឲ្យយើងខ្ញុំនិងដល់បច្ចុប្បន្នខ្ញុំនូវតែរក្សា។ ​ក៏ក្នុងជំនួបមុខ​ពេលនោះ លោក ប្រធានហូជីមិញបានទូន្មានថាបណ្ដាមិត្តខំប្រឹងប្រែងដើម្បីធ្វើ​យ៉ាងម៉េចបាញ់កាំជ្រួច មួយអាចកំទិចយន្តហោះ២គ្រឿង។ នាចុងក្រោយយើង​ខ្ញុំធ្វើ​បានប្រការនោះ។​ ជាក់ ស្ដែងគឺនោះជាអនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបាន៕”

More