VOV WorldVOV World
អ.ស.ប. រៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ Nelson Mandela
19/07/2013 09:01
(VOVworld) – នាថ្ងៃទី ១៨ កក្កដា មហាសន្និបាត អ.ស.ប. បានរៀបចំវេទិការ ពិសេស ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ Nelson Mandela ដោយ​មានការចូលរួមរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon រួមជាមួយ មន្ត្រីជាន់ខ្ពស់និងតំណាងនៃប្រទេសចំនួន ១៩៣ ប្រទេសជាសមាជិករបស់អង្គការនេះ។
អ.ស.ប. រៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ Nelson Mandela
អ.ស.ប. រៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ  Nelson Mandela (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១៨ កក្កដា មហាសន្និបាត អ.ស.ប. បានរៀបចំវេទិការ ពិសេស ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ Nelson Mandela ដោយ​មានការចូលរួម របស់អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki-moon រួមជាមួយមន្ត្រីជាន់ខ្ពស់និងតំណាង នៃប្រទេសចំនួន ១៩៣ ប្រទេសជាសមាជិករបស់អង្គការនេះ។ ថ្លែងមតិក្នុងទិវានេះ លោក Ban Ki-moon បានឲ្យដឹងថា៖ ដោយប្រធានបទ “ចាប់ផ្តើមធ្វើសកម្មភាពដើម្បី បើកចេញផ្លូវនាំដល់ការផ្លាស់ប្តូរ” ទិវាអន្តរជាតិ Nelson Mandela គឺជាស្នូរសម្លេងជួង ដាស់តឿនមនុស្សលោកចូលរួមយ៉ាងសកម្មក្នុងការកសាងសន្តិភាពស្ថិរភាពនិង សមភាពសង្គមលើសកលលោក។ តាម លោក Ban Ki-moon ថា៖ នេះគឺជាអំណោយ ដ៏មានអត្ថន័យជូនឲ្យលោក Nelson Mandela ដែលជាមគ្គុទេសមហិមារក្នុងការតស៊ូដើម្បី បុព្វហេតុនិងឯកភាពនៃទ្វីបអាហ្វ្រិក។ ក៏ក្នុងឱកសនេះដែរ ស្ថានទូតអាហ្វ្រិកខាងត្បូង ប្រចាំនៅវៀតណាមក៏បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ Nelson Mandela និងបានចុះសួរសុខ ទុកនិងជូនអំណោយនៅមជ្ឈមណ្ឌលគាំពារសង្គមលេខទី ៤ នៅ ស្រុក Ba Vi ទីក្រុងហាណូយ៕

More