VOV WorldVOV World
អតីតរដ្ឋមន្ត្រីការបរទេសអាប់ហ្គានីស្ថានកំពុងនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតី ២០១៤
14/04/2014 07:19
(VOVworld) – នាថ្ងៃទី ១៣ មេសា គណៈកម្មាធិការរៀបចំ ការបោះឆ្នោតឯករាជ្យ អាប់ហ្គានីស្ថាន (IEC) បានប្រកាសថា ៖ អតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Abdullah Abdullah កំពុងនាំបេក្ខជន Ashraf Ghani ក្នុងការបោះ ឆ្នោតប្រធានាធិបតីអាប់ហ្គានីស្ថានដែលត្រូវបានចាប់ផ្តើម នាថ្ងៃទី ៥ មេសា កន្លង ទៅ។
អតីតរដ្ឋមន្ត្រីការបរទេសអាប់ហ្គានីស្ថានកំពុងនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតី ២០១៤
អតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Abdullah Abdullah (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៣ មេសា គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ អាប់ហ្គានីស្ថាន (IEC) បានប្រកាសថា៖ អតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Abdullah Abdullah កំពុងនាំបេក្ខជន Ashraf Ghani ក្នុងការបោះ ឆ្នោតប្រធា នាធិបតីអាប់ហ្គានីស្ថានដែលត្រូវបានចាប់ផ្តើមនាថ្ងៃទី ៥ មេសា កន្លង ទៅ។ អ្នកប្រមុខ IEC លោក Yousuf Nuristani បានឲ្យដឹងថា៖ តាមលទ្ធផលដំបូងនៃការ បោះឆ្នោតនេះ លោក Abdullah ដណ្តើមបានសម្លេងគាំទ្រ ៤១.៩% ក្នុងពេលនោះ  លោក Ghani ទទួលបានសម្លេងគាំទ្រ ៣៧.៦% តែប៉ុណ្ណោះ។ លទ្ធផលបឋម នឹងត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី ២៤ មេសា ខាងមុខ។ ក្នុង ករណីគ្មាន បេក្ខជនណាមួយដណ្តើមបានសម្លេងគាំទ្រលើសលុបជាង ៥០% ទេពេលនោះ បេក្ខជនទាំង ២ ណាដែលមានបរិមាណសម្លេងគាំទ្រខ្ពស់បំផុត នឹង ចូលរួមការ បោះឆ្នោតជាបន្ត នាថ្ងៃទី ២៨ ឧសភា៕

More