អ៊ុយក្រែន៖ ព័ត៌មានបញ្ច្រាសគ្នាអំពីសមរភូមិប្រយុទ្ធនៅ Debalsevo
31/01/2015 09:25
(VOVworld)-នាថ្ងៃទី៣០មករា កាណាល់ទូរទស្សន៍ “១១២ អ៊ុយក្រែន” បានដកស្រងប្រភព ព័ត៌មានពីមជ្ឈមណ្ឌល សារព័ត៌មាន

អ៊ុយក្រែន៖ ព័ត៌មានបញ្ច្រាសគ្នាអំពីសមរភូមិប្រយុទ្ធនៅ Debalsevo (citinews.net) (VOVworld)-នាថ្ងៃទី៣០មករា កាណាល់ទូរទស្សន៍ “១១២អ៊ុយក្រែន” បានដក ស្រងប្រភព ព័ត៌មានពីមជ្ឈមណ្ឌលសារព័ត៌មានយុទ្ធនាការប្រឆាំងភេរវកម្មនៅ ភាគខាងកើតអ៊ុយក្រែន ឲ្យដឹងថា ស្ថានភាពតំបន់សឹកនេះកំពុងមានសភាពតាន តឹង។ តាមប្រភពនេះថា នាយប់ថ្ងៃទី២៩ មករា កងកម្លាំងសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតស្វ័យប្រកាស Donetsk (DPR) បានប្រើ កាំជ្រួច Grad បាញ់ទៅ លើទីប្រជុំជន១ចំនួនក្នុងនោះមាន Debalsevo ។ ក្នុងពេលជាមួយ គ្នានោះ អនុប្រធានមន្ទីរមហារ ផ្ទៃខេត្ត Donetsk លោក Ilya Kiva បានបដិសេធ ព័ត៌មានថា កងកម្លាំងនេះបានហ៊ុំព័ទ្ធ Debalsevo។ លោក Trinh Van Tien អនុប្រធានសមាគមជនវៀតណាមនៅ Donetsk បានឲ្យ ដឹងថា រដ្ឋអំណាចអ៊ុយក្រែនកំពុងដំណើការបំពេញបែបបទដោយផ្តល់លិខិត អនុញ្ញតិឲ្យប្រជាជនស៊ីវិល ធ្វើដំណើរទៅវិញទៅមកតំបន់សឹក។ សមាគមក៏បានព្រមានសហគមន៍ជនវៀតណាមនៅទីនេះ ថាចំពោះស្ថានភាពនាបច្ចុប្បន្ន គឺត្រូវ ប្រុងប្រយ័ត្នពេលដែលធ្វើដំណើរតាមផ្លូវដើម្បីជៀសវាងឧបទេ្ទរហេតុផ្សេងៗ៕
Related
More




