អ៊ុយក្រែនអនុវត្តស្ថានភាពប្រកាសអាសន្នខ្ពស់ក្នុងទូទាំងប្រទេស
27/01/2015 08:27
(VOVworld) – នៅចំពោះមុខគ្រោះអាសនចំពោះតានតឹង ឡើងជណ្តើរដ៏ធ្ងន់ធ្ងរនៅខេត្ត Donetsk និងខេត្ត Lugansk ភាគខាងកើតអ៊ុយក្រែន នាថ្ងៃទី ២៦ មករា រដ្ឋអំណាច មជ្ឈឹមអ៊ុយក្រែនបានសម្រេចអនុវត្តស្ថានភាពប្រកាស អាសន្នខ្ពស់ក្នុងទូទាំងប្រទេស។

អ៊ុយក្រែនអនុវត្តស្ថានភាពប្រកាសអាសន្នខ្ពស់ក្នុងទូទាំងប្រទេស (Image: VNA) (VOVworld) – នៅចំពោះមុខគ្រោះអាសនចំពោះតានតឹងឡើងជណ្តើរដ៏ធ្ងន់ធ្ងរ នៅខេត្ត Donetsk និងខេត្ត Lugansk ភាគខាងកើតអ៊ុយក្រែន នាថ្ងៃទី ២៦ មករា រដ្ឋអំណាច មជ្ឈឹមអ៊ុយក្រែនបានសម្រេចអនុវត្តស្ថានភាពប្រកាសអាសន្នខ្ពស់ ក្នុងទូទាំងប្រទេស។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Arseniy Yatsenyuk បានឲ្យដឹងថា៖ តាមច្បាប់ការពារប្រជាពល រដ្ឋអ៊ុយក្រែន រដ្ឋអំណាច Kiev បានអនុម័តលើសេចក្តីសម្រេចអនុវត្តស្ថានភាព ប្រកាសអាសន្នថ្នាក់រដ្ឋជាពិសេសចំពោះ ខេត្ត Donetsk និងខេត្ត Lugansk។ ក្រៅពីនោះ អ៊ុយក្រែនបានប្រកាសបង្កើតគណៈកម្មាធិការស្ថានភាពប្រកា សអាសន្នថ្នាក់តំបន់។ សេចក្តីសម្រេចពោលខាងលើត្រូវបាននាំចេញក្នុង កាលៈទេសៈសភាពការប្រយុទ្ធនៅតំបន់ខាងកើតអ៊ុយក្រែនកំពុងប្រព្រឹត្ត ទៅដ៏ស្មុគស្មាញ។ តំបន់នេះអាចធ្លាក់ចូលក្នុងសង្គ្រាមធំមួយដោយមិនអើពើ ដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលភាគីទាំង ២ បានចុះហត្ថលេខានាខែ កញ្ញាឆ្នាំ ២០១៤ នៅទីក្រុង Minsk (បេឡារុស)។ ទាក់ទិនដល់សហគមន៍ជន វៀតណាមនៅតំបន់ជំលោះ នាថ្ងៃ ទី ២៦ មករា សហគមន៍ជនវៀតណាមនៅ ទីក្រុងកំពង់ផែរ Mariupolបានអំពាវនាវឲ្យប្រជាជនភៀសខ្លួនចេញពីទីក្រុង នេះព្រមទាំងរក្សាការទាក់ទង់ជាមួយស្ថានទូតវៀតណាម ប្រចាំនៅអ៊ុយក្រែនផងដែរ៕
Related




