VOV WorldVOV World
អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយរុស្ស៊ី
27/06/2014 10:00
(VOVworld) – នាថ្ងៃទី ២៦ មិថុនា ប្រធានាធិបតីថ្មីរបស់ អ៊ុយក្រែន លោក Petr Poroshenko បានប្រកាសត្រៀម ខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព មួយជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បី អាចបញ្ចប់វិបត្តិដែលមានគ្រោះ អាសន្នក្លាយទៅជា សង្គ្រាមស៊ីវិលនៅប្រទេសអឺរ៉ុបខាងកើតនេះ។
អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយរុស្ស៊ី
អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយរុស្ស៊ី (Image: VNA) (VOVworld) – នាថ្ងៃទី ២៦ មិថុនា ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក Petr Poroshenko បានប្រកាសត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាព មួយជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បីអាចបញ្ចប់ វិបត្តិដែលមានគ្រោះ អាសន្នក្លាយទៅជាសង្គ្រាមស៊ីវិលនៅប្រទេសអឺរ៉ុប ខាងកើតនេះ។ ឆ្លើយសម្ភាស កាណាល់ទូរទស្សន៍ CNN នាថ្ងៃដ៏ដែល លោក Poroshenko បានឲ្យដឹងថា៖ លោកត្រៀមខ្លួនជាស្រេចជួបចរចារ សម្រុះសម្រួលដើម្បីស្តាខឿនសន្តិភាពឡើងវិញក្នុងតំបន់។ ប៉ុន្តែ លោក Poroshenko មិនទាន់ប្រុងប្រៀបក្នុងការពន្យាពេលបទឈប់បាញ់ទេ។ ដោយសារ សេចក្តីសម្រេចនេះនឹងផ្អែកទៅលើលទ្ធផលនៃការចរចារ រវាងរុស្ស៊ី អ៊ុយក្រែននិងបណ្ដាបេសកជនពិសេសរបស់សហភាពអឺរ៉ុប (EU)។ ក្នុងពេលនោះ លោក Vladimir Putin  បានអះអាងជាមួយអធិកាបតី អាល្លឺម៉ង់ លោកស្រី Angela Merkel ថា៖ លោកគាំទ្រការចាប់ផ្តើមការចរចារ មានអត្ថន័យរវាងភាគីទាក់ទិននានា នៅអ៊ុយក្រែនឡើងវិញ៕

More