VOV WorldVOV World
រំលឹកខួបលើកទី១០០ ការក្រោកឈរឡើង N’Trang Long។
26/07/2012 09:45
VOV-នាយប់ថ្ងៃទី២៥កក្កដានៅទីរួមស្រុក Gia Nghia ខេត្ត Dac Nong បាន​ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ១០០ ការក្រោកឈរឡើង N’Trang Long និង​កម្មវិធី​ ចំណងមនោសញ្ចេតនា Quang Duc – Dac Nong។
រំលឹកខួបលើកទី១០០ ការក្រោកឈរឡើង N’Trang Long។
       VOV-នាយប់ថ្ងៃទី២៥កក្កដានៅទីរួមស្រុក Gia Nghia ខេត្ត Dac Nong បាន​ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី១០០ ការក្រោកឈរឡើង N’Trang Long និង ​កម្មវិធី​ចំណងមនោសញ្ចេតនា Quang Duc – Dac Nong។ ចូលរួមពិធីមានអតីត​ ប្រធាន​រដ្ឋវៀតណាម Nguyen Minh Triet លោក Huynh Ngoc Son សមាជិក​មជ្ឈឹមបក្សនិងជាអនុប្រធានរដ្ឋសភា លោក​ Huynh Dam ប្រធានរណសិរ្សមាតុ ភូមិ​វៀតណាម។ ថ្លែងមតិនៅទីនេះ លោក Huynh Ngoc Son សមាជិកមជ្ឈឹម បក្ស​និង​ជាអនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖         “ក្រឡេកមើលចលនាក្រោកឈរឡើងកាន់តែបានឃើញច្បាស់ឡើងនូវ សារៈ​វីរៈភាពរបស់ N’Trang Long និងកងទ័ព។ នេះជាចលនាមួយក្នុងចំណោម ចលនា​ក្រោកឈរឡើងមានអត្ថន័យដ៏ធំធេងមិនត្រឹមតែចំពោះ Dac Nong ចំពោះ​វៀត​ណាមប៉ុណ្ណោះទេ ថែមទាំងមានចរិតលក្ខណៈអន្តរជាតិទៀតផង។ ជាមួយស្មារតី​នោះ ខ្ញុំស្នើរបក្សភាគរដ្ឋអំណាចនិងប្រជាជនបណ្ដាជនជាតិខេត្ត Dac Nong បន្ត​ពង្រីកស្មារតី N’Trang Long ជំរុញថែមទៀតចលនាប្រឡងប្រណាំង ស្នេហាជាតិ ប្រមូលផ្តុំអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាសេដ្ឋកិច្ចសង្គមធានាការពារជាតិ សន្តិសុខរឹងមាំ កសាងស្រុកកំណើត Dac Nong កាន់តែសម្បូរុងរឿងពីមួយថ្ងៃ ទៅមួយថ្ងៃ៕”