VOV WorldVOV World
រំលឹកខួបលើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាម
02/09/2013 08:56
VOV-នាព្រឹកថ្ងៃទី២កញ្ញានៅទីក្រុងហាណូយ​បានប្រព្រឹត្តទៅពិធីរំលឹក​ខួប​លើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាមនិងប្រគល់រង្វាន់ផ្កាយមាសវៀតណាមឆ្នាំ២០១៣។
រំលឹកខួបលើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាម
រំលឹកខួបលើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាម (VGP/Lê Sơn)         VOV-នាព្រឹកថ្ងៃទី២កញ្ញានៅទីក្រុងហាណូយ​បានប្រព្រឹត្តទៅពិធីរំលឹក​ខួប​លើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាមនិងប្រគល់រង្វាន់ផ្កាយមាសវៀតណាម ឆ្នាំ២០១៣។ ពាណិជ្ជសញ្ញាគំរូចំនួន២រយដំណាងឲ្យក្រុមផ្នែកចំនួន២៩ត្រូវបាន​ ប្រគល់​ក្នុងឆ្នាំ២០១៣បានបង្កើតឡើងចំណូលក្នុងឆ្នាំ២០១២គិតជាប្រាក់ប្រមាណ​ជាង៧៤០លានលានដុង ប្រគល់ជូនថវិការរដ្ឋ៦លានលានដុងនិងបង្កើតការងារ​ធ្វើសំរាប់ជាង៤៦០ពាន់នាក់។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖         “ក្នុងកាលៈទេសៈស្ថានភាពសេដ្ឋកិច្ចមានបំរែបំរួលពិបាកព្យាករណ៍បាន ប្រទេស​ជាតិកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន ជាមួយជួរអង្គភាព​ អាជីវកម្ម​វៀតណាមសកម្មច្នៃប្រឌិត ពិសេសគឺបណ្ដាអង្គភាពអាជីវកម្មដែល​បាន​ ទទួលរង្វាន់ថ្ងៃនេះ ខ្ញុំជឿជាក់ថា យើងនឹងរួមប្រកៀកស្មាឆ្លងផុតពីការលំបាក។​ ជោគជ័យរបស់សហគមន៍អង្គភាពអាជីវកម្មនឹងរួមចំណែកឲ្យជោគជ័យនៃ ប្រទេសជាតិ៕”

More