រំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ដំណើរហោះហើរទៅអវកាសវៀតណាម-រុស្ស៊ី/វៀតណាម-សូវៀត
22/07/2015 10:32
(VOVworld) - នាព្រឹកថ្ងៃទី២២ កក្កដា នៅរដ្ឋធានីហា ណូយរបស់វៀតណាមបាន ប្រព្រឹត្តទៅពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៣៥ដំណើរហោះហើរទៅអវកាស វៀតណាម-រុស្ស៊ី/វៀតណាម-សូវៀត។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអវកាសយានិក រុស្ស៊ី Vichtor Vaxilievich Gorbatco (ខាងឆ្វេង)ព្រមទាំងអវកាសយានិក វៀតណាមPham Tuan (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី២២ កក្កដា នៅរដ្ឋធានីហាណូយរបស់វៀតណាមបាន ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ដំណើរហោះហើរទៅអវកាសវៀត ណាម-រុស្ស៊ី/វៀតណាម-សូវៀត។នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ១ ជារបត់១នៃ ចំណងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាពរវាង ប្រជាជនវៀតណាមនិងប្រជាជនសហភាពសូវៀត នាបច្ចុប្បន្នគឺសហព័ន្ធរុស្ស៊ី។ ឧត្តមសេនីយ៍ត្រី - អវកាសយានិក Vikto Vaxilievich Gorbato ដែលជាមនុស្ស១នាក់ មុននេះ៣៥ឆ្នាំអនុវត្តប្រកបដោយជោគជ័យដំណើរហោះហើរទៅអវកាសរួមជា មួយអវកាសយានិកវៀតណាម Pham Tuan បានចែករំលែកថា៖ “ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងដោយសារថ្ងៃនេះជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ដំណើរហោះហើរទៅអវកាសរបស់វៀតណាមនិងរុស្ស៊ី ដែលខ្ញុំមានកិត្តិ យសចូលរួមជាមួយលោក Pham Tuan ជាវីរជន១នាក់របស់ប្រជាជាតិវៀតណាម អង់អាចក្លាហាន។ការពិតជាក់ស្ដែងបានសរឲ្យឃើញថា រវាងយើងខ្ញុំបានបង្កើត ឡើងទំនាក់ទំនងមិត្តភាព១ដ៏ស្និទ្ធស្នាល។ទំនាក់ទំនងនេះបានអូសបន្លាយជាង ៣៥ឆ្នាំមកហើយ”។ មុននោះ នារសៀលថ្ងៃទី២១ កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបសន្ទនាជាមួយអវកាសយានិក រុស្ស៊ី Vichtor Vaxilievich Gorbatco៕
Related





